ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី​បង្ហាញ​វត្តមាន​ជូន​ដំណើរ​បងប្អូន​ដែល​កំពុង​វិល​ទៅ​ស្រុក​កំណើត​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី១៧ ខែកញ្ញា បាន​បង្ហាញ​វត្ត​មាននៅ​មុខ​

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី១៧ ខែកញ្ញា បាន​បង្ហាញ​វត្ត​មាននៅ​មុខ​គេហដ្ឋាន​ជិត​វិមាន​ឯករាជ្យ ដើម្បី​ជូនពរ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាជន​កម្ពុជា​ដែល​កំពុង​វិល​ត្រឡប់​ទៅ​ជួបជុំ​ញាតិ​មិត្ត​នៅ​ស្រុក​កំណើត​ឲ្យ​ប្រកបដោយ​សុវត្ថិភាព ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្នុង​សម្លៀក​បំពាក់​អាវ​ពណ៌​ផ្ទៃមេឃ ដៃខ្លី ជាមួយ​ខោ​ពណ៌​ខ្មៅ​ ឈរ​នៅ​មុខ​គេហដ្ឋាន​របស់​សម្តេច ដោយ​លើ​ដៃ «​បាយ​បាយ» ជូន​អ្នក​ធ្វើ​ដំណើរ​ឲ្យ​ជួប​ក្តី​សុខ និង​រីករាយ​នឹង​សន្តិភាព​ដែល​កំពុង​មាន​ក្នុង​ដៃ ។​

សម្តេច​ក៏​បាន​រំលេច​នូវ​សារ​មួយ​ឃ្លា​ថា​៖ «​ថ្ងៃនេះ​គឺ​បិណ្ឌ​ទី​១២ ហើយ នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ធំ​នឹង​មក​ដល់ ។ ដោយសារ​ប្រទេសជាតិ​យើង​មាន​សន្តិភាព ទើប​​យើង​មានឱកាស​អាច​ប្រារ​ព្ធ​ពិធីបុណ្យ​សាសនា​នានា​បាន ។ សូម​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​តាម​ខេត្ត​នានា​មាន​សុខ​សុ​វត្តិភាព​តាម​ផ្លូវ ហើយ​សូម​បើក​បរ​គោរព​ច្បាប់​ចរាចរណ៍​ និង​មានការ​យោគយល់​អធ្យាស្រ័យ​ខ្ពស់​ទាំងអស់​គ្នា​។ ដោយសារ​ពេល​នេះ​មាន​បងប្អូន​ធ្វើ​ដំណើរ​កាន់តែ​ច្រើន​ឡើង​ទៅ​តាម​ខេត្ត​នានា សូមកុំ​បើក​បរ​លឿន​លើស​ល្បឿន ឬ​វ៉ា​ប្រជែង​នៅ​លើ​ផ្លូវ​តូច​ចង្អៀត និង​នៅ​តាម​ទីប្រជុំជន​នានា​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន និង​មាន​មនុស្ស​ឆ្លងកាត់​ច្រើន​» ។​

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​ៗ​គ្នា​៕