ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​អត់​! បើ​ឱ្យ​ដើរ​លើ​ផ្លូវ​ចុះ​ភ្នំ​ដ៏​ចោត​បែប​នេះ​…

6 ឆ្នាំ មុន

ភ្ញៀវ​ទេសចរ​ដ៏​ក្លាហាន​ថត​វី​ដេ​អូ​ខ្លួនឯង​ចុះ​ជណ្តើរ​ដ៏​គ្រោះ​ថ្នាក់លើ​ផ្លូវ​ដើរ​ភ្នំ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា

ភ្ញៀវ​ទេសចរ​ដ៏​ក្លាហាន​ថត​វី​ដេ​អូ​ខ្លួនឯង​ចុះ​ជណ្តើរ​ដ៏​គ្រោះ​ថ្នាក់លើ​ផ្លូវ​ដើរ​ភ្នំ​ក្នុង​ប៉ែក​ពាយព្យ​នៃ​ប្រទេស​ចិន ដែល​ត្រូវ​បាន​ចាត់​ទុក​ថា នៅ​ក្នុង​ចំណោម​ផ្លូវ​ដែល​មាន​គ្រោះថ្នាក់​ជាងគេ​លើ​ពិភពលោក​។

វី​ដេ​អូ​នោះ​បាន​បង្ហាញ​ពី​ទេសភាព​ដ៏​ស្រស់​ស្អាត និង​ពី​អ្នក​ហ៊ាន​ប្រថុយ​ជីវិត​ចុះ​ភ្នំ Hua ឬ Huashan ដែល​មាន​កម្ពស់​ប្រមាណ​២​គីឡូ​ម៉ែ​ត​។ ភ្នំ​នេះ​មាន​ទីតាំង​ជិត​ក្រុង Huayin ក្នុង​ខេត្ត Shaanxi និង​នៅ​ក្នុង​ចំណោម​ភ្នំ​ដែល​ជាទី​សក្ការៈ​ខ្លាំង​ជាងគេ​ក្នុង​ប្រទេស​ចិន​។ វា​មាន​កម្ពស់​ប្រមាណ​២.១៥​គីឡូ​ម៉ែ​ត និង​ល្បី​ពី​ការ​ដើរ​សសៀរ​ភ្នំ​លើ​ក្តារ​ឈើ​តូច​មួយ​។

វី​ដេ​អូ​មួយ​ដែល​បាន​បង្ហោះ​លើ Facebook របស់ People’s Daily បាន​បង្ហាញ​ពី​អ្នក​ឡើង​ភ្នំ​ដើរ​ចុះ​កាំជណ្តើរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ជិត​នឹង​បញ្ឈរ​ទាំងស្រុង​ទៅ​ហើយ​។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ចុះ​នោះ អ្នក​អាច​មើលឃើញ​ភ្នំ​ដ៏​ស្រស់​ស្អាត​។ វី​ដេ​អូ​នេះ​បាន​បញ្ចប់​ពេល​ដែល​អ្នក​ឡើង​ភ្នំ​ទាំងនោះ​ចុះ​មក​ដល់​កន្លែង​រាបស្មើ​មួយ ដែល​អាច​ជា​កន្លែង​ចាប់ផ្តើម​ការ​ដើរ​សសៀរ​ភ្នំ​លើ​ក្តា​បន្ទះ​ឈើ​តូច​មួយ​។​   

ផ្លូវ​នេះ​មាន​អាយុកាល ៧០០​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​ចាត់​ទុក​ថា នៅ​ក្នុង​ចំណោម​ផ្លូវ​ដើរ​ដ៏​គ្រោះថ្នាក់​ជាងគេ​ក្នុង​ពិភពលោក​។ អ្នក​ឡើង​ភ្នំ​ត្រូវ​ដើរ​លើ​ក្តាប​ន្តះ​ឈើ​ដែល​មាន​ទទឹង ០.៣​ម៉ែ​ត ជាមួយនឹង​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​។

មិន​ទាន់​មានការ​រាយការណ៍​ជា​ផ្លូវការ​ទាក់ទិន​នឹង​ការ​បាត់​បង់ជីវិត ប៉ុន្តែ​បើ​យោង​ទៅ​តាម​របាយការណ៍​ផ្សេង​ទៀត អ្នក​ដែល​បាន​ធ្លាក់​ចុះ​ពីលើ​ផ្លូវ​ដើរ​នេះ និង​បាត់បង់​ជីវិត គឺ​ស្មើ​ប្រមាណ​១០០​នាក់​ទៅ​ហើយ​៕