ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ស្ត្រី​ដែល​ត្រូវ​ខ្លា​ស៊ី​នៅ​សួនសត្វ ឥឡូវនេះ​ត្រូវ​ឡើង​តុលាការ​ម្តងទៀត (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

តើ​លោក​អ្នក​នៅ​ចាំ​ទេ ពី​ករណី​ដែល​កោះសន្តិភាព​ចុះ​ផ្សាយ​កាលពី​ខែកក្កដា​ឆ្នាំ​មុន ស្តី​អំពី ស្ត្រី​ម្នាក់​ត្រូវ​បាន​ខ្លា​ចាប់​ស៊ី​ទាំង​រស់នៅ​ក្នុង​សួនសត្វ ពេល​ចុះ​ពី​រថយន្ត? ឥឡូវនេះ

ចិន ៖ តើ​លោក​អ្នក​នៅ​ចាំ​ទេ ពី​ករណី​ដែល​កោះសន្តិភាព​ចុះ​ផ្សាយ​កាលពី​ខែកក្កដា​ឆ្នាំ​មុន ស្តី​អំពី ស្ត្រី​ម្នាក់​ត្រូវ​បាន​ខ្លា​ចាប់​ស៊ី​ទាំង​រស់នៅ​ក្នុង​សួនសត្វ ពេល​ចុះ​ពី​រថយន្ត? ឥឡូវនេះ មានការ​ប្តឹង​ទាមទារ​ប្រាក់​សំណង ៦៩០.០០០​យន់​ចិន (១០៥.៧៥៣​ដុល្លារ​)​។

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​រង​របួស​ក្នុង​ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឈ្មោះ​ថា Zhao បាន​ប្តឹង​ទាមទារ​សំណង សង​ទៅ​លើ​ការ​ស្លាប់​របស់​ម្តាយ​នាង​អាយុ​៥៧​ឆ្នាំ​។

នាង​បាន​ចោទ​ខាង​សួនសត្វ​ថា ពួក​គេ​មិន​មានការ​យាមកាម​តឹង​រឹង ហើយ​ប្តឹង​យក​ប្រាក់ ២​លាន​យន់​។ តែ​ក្រោយមក​ក៏​ទម្លាក់​ថ្លៃ​នៅ​សល់ ១​លាន​កន្លះ​។ ទើបតែ​ពេល​នេះ ទើប​នាង​សុខចិត្ត​ប្តឹង​ទាមទារ​យក​ត្រឹមតែ ៦៩​ម៉ឺន​យន់​៕