ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​អ្នក​ណា​ឡូយ​ជាង​! គេ​បណ្តើរ​ឆ្កែ លោកយាយ​បណ្តើរ​អណ្តើក

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន​៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា លោកយាយ​ម្នាក់​រស់នៅ​ក្រុង Changchun នៃ​ខេត្ត Jilin ប្រទេស​ចិន តែងតែ​បណ្តើរ​សត្វ​អណ្តើក​ទម្ងន់​យក្ស​៥០​គីឡូក្រាម ដើរ​លេង​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​លោកយាយ​ខុស​ពី​អ្នកផង​ដែល​បណ្តើរ​ឆ្កែ​ដើរ​លេង​។

កាលពី​ដប់​ឆ្នាំ​មុន លោកយាយ Hao Yulin បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត Yunnan ហើយ​ទិញ​បានកូន​អណ្តើក​មួយ​ប៉ុន​បាតដៃ​របស់​លោកយាយ ក្នុង​តម្លៃ​៩០០​យន់​ចិន​។ លោកយាយ​បាន​ដាក់​ឈ្មោះ​វា​ថា «​ស៊ូ​ស៊ូ​»​។

អស់​រយៈពេល​ដប់​ឆ្នាំ​មកនេះ ស៊ូ​ស៊ូ បាន​កើត​ទម្ងន់​រហូត​ដល់​ទៅ​៥០​គីឡូក្រាម ខណៈ​ពេល​ដែល​លោកយាយ​ជា​ម្ចាស់​មាន​វ័យ​៨៣​ឆ្នាំទៅ​ហើយ​។ ជា​រៀងរាល់ថ្ងៃ លោកយាយ​ឲ្យ​ផ្លែក្រូច​បួន​ផ្លែ ផ្លែ​ប៉ោម​មួយ ស៊ុត​មួយ​គ្រាប់ និង​នំប៉័ង​មួយ​ចំណិត ធ្វើ​ជា​អាហារ​របស់​វា​ប្រចាំ​ថ្ងៃ​។

នៅ​ពេល​មាន​ថ្ងៃ​រះ លោកយាយ​យក​វា​ទៅ​ហាលថ្ងៃ​ដើរ​លេង​។ អ្នក​ជិតខាង​ដាក់​ឈ្មោះ​ហៅ​ក្រៅ​របស់​លោកយាយ​ថា​៖ «​លោកយាយ​អណ្តើក​»៕