ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​រុ​ស្ស៊ី​បង្ហាញ​សាច់ដុំ​នៅ​មាត់ទ្វារ

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បាន​

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បាន​បើក​ធ្វើ​នា​មាត់ទ្វារ​សហភាព​អឺរ៉ុប​នូវ​សមយុទ្ធ​យោធា​រួម​ជាមួយ​បេឡា​រុស​យ៉ាង​ធំ​មួយ ដោយ​អះអាង​ថា សមយុទ្ធ​នេះ​មាន​ទិស​ដៅ​ការពារ​សុទ្ធសាធ ក៏​ប៉ុន្តែ​ត្រូវ​បាន​ប្រទេស​ជា​សមាជិក​អូតង់​មួយ​ចំនួន​បរិហារ​ថា​ជា​ការ​បង្ហាញ​កម្លាំង​មួយ ។

យោង​តាម​ក្រុង​មូ​ស្គូ​ថា សមយុទ្ធ​យោធា​ធំ​នេះ​មានឈ្មោះ​ថា «ZAPAD-2017» ចូលរួម​ដោយ​ទាហាន​ជិត​១២.៧០០​នាក់ ហើយ​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​លី​ទុ​យ​អា​នី និង​ប៉ូ​ឡូញ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ពី​ការ​ចាប់ផ្តើម​សមយុទ្ធ​នេះ​នា​ថ្ងៃ​ទី​១៤ កញ្ញា ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា សមយុទ្ធ​មាន​លក្ខណៈ​ការពារ​សុទ្ធសាធ ហើយ​ពុំ​មែនមាន​ធ្វើ​សំដៅលើ​ប្រទេស​ណាមួយ​ជា​ពិសេស​ឡើយ ។

កងទ័ព​រុ​ស្ស៊ី​តែង​រៀបចំ​ធ្វើ​រៀង​រាល់​ឆ្នាំ នូវ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ទាំងឡាយ​ក្នុង​តំបន់​ផ្សេង​ៗ​របស់​ប្រទេស ។ ឆ្នាំ​នេះ​សមយុទ្ធ​ធ្វើ​នៅ​ប្រទេស​បេឡា​រុស​នៅ​កាលី​នី​ន​ហ្គ្រា​ដ និង​ក្នុង​តំបន់​ជា​ច្រើន​នា​ភាគ​ពាយ័ព្យ​រុ​ស្ស៊ី ។

សមយុទ្ធ​យោធា​ដែល​ធ្វើ​នៅ​ជិត​ប្រទេស​ប៉ូ​ឡូញ និង​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក​ចាប់តាំងពី​ការ​បញ្ចូល​តំបន់​គ្រី​មេ​ទៅ​ក្នុង​រុ​ស្ស៊ី​កាលពី​ឆ្នាំ​២០១៤ និង​ការ​ផ្ទុះ​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ប្រទេស​ទាំងនេះ​បរិហារ​រុ​ស្ស៊ី​ថា គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​ពួក​គេ ។

អគ្គលេខាធិការ​អូតង់ លោក JENS STOLTEBERG អះអាង​ថា សមយុទ្ធ នេះ​ពុំ​មែន​ជា​ការ​គំរាមកំហែង​ភ្លាម​ៗ​ចំពោះ​សម្ព័ន្ធមិត្ត​ឡើយ តែ​លោក​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ខ្វះ​តម្លាភាព ។

ចំណែក​អ្នក​ជំនាញការ​យោធា​ឯករាជ្យ​ម្នាក់ លោក ALEXANDRE GOLTS អះអាង​ប្រាប់ AFP ថា រុ​ស្ស៊ី​អាច​បន្លំ​តួលេខ​ហេតុនេះ​បានជា​ពុំ​ត្រូវការ​ពួក​អ្នក​សង្កេតការណ៍​បរទេស ។ ទាហាន​១២.៧០០​នាក់ ដែល​ប្រកាស​ថា ចូលរួម​ក្នុង​សមយុទ្ធ​នេះ​គឺ​គួរ​ឱ្យ​អស់សំណើច ។ តួលេខ​ពិតប្រាកដ​អាច​មាន​ទាហាន​ចូលរួម​ដល់​១០០.០០០​នាក់​ឯណោះ ៕