ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​លេងបិទពួន ក្មេង​ប្រុស​ម្នាក់​ជាប់​ក្នុង​ម៉ាស៊ីន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា

អ៊ុយ​ក្រែ​ន​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​ជាប់​ខ្លួន​នៅ​ក្នុង​ម៉ាស៊ីនបោកខោអាវ ខណៈ​ពេល​កំពុង​លេងបិទពួន​ជាមួយនឹង​បងស្រី។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង Kharkov ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្មេង​ប្រុស​ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ កំពុង​លេងបិទពួន​ជាមួយនឹង​បងស្រី​ជា​ធម្មតា​នៅ​ក្នុងផ្ទះ។ ដោយសារ​តែ​ក្មេង​នេះ គិត​ថា ក្នុង​ម៉ាស៊ីនបោកខោអាវ​ជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​ការ​ពួន​មិន​ឲ្យ​គេ​ដឹង វា​ក៏​បាន​ទៅ​ពួន​នៅ​ក្នុង​នោះ​។ ដល់​ពេល​វា​ត្រូវ​ចេញ​ទៅ​វិញ​មិនកើត វា​ក៏​បាន​ស្រែក​ឲ្យ​គេ​ជួយ​។

មនុស្ស​គ្រប់​គ្នា​ក្នុងផ្ទះ​បាន​នាំ​គ្នា​មក​ជួយ​យក​វា​ចេញ តែ​យក​មិន​បាន​។ ពួក​គេ​ក៏​សម្រេចចិត្ត​ទូរស័ព្ទ​ហៅ​ក្នុង​សង្គ្រោះ​បន្ទាន់​ឲ្យ​មក​ជួយ​។ មន្ត្រី​ជួយ​សង្គ្រោះ​៤​នាក់​បាន​មក​ដល់​ផ្ទះ ហើយ​ក៏​ប្រើប្រាស់​ប្រេងឆា​មក​ជះ​លើ​ខ្លួន​ក្មេង​នោះ​ឲ្យ​រលោង ដើម្បី​ងាយស្រួល​យក​ចេញ​។ ពិតជា​សំណាង​ណាស់ ដែល​ពួក​គេ​អាច​យក​ក្មេង​អាយុ​៧​ឆ្នាំ​នេះ ចេញពី​ម៉ាស៊ីនបោកខោអាវ​បាន​សម្រេច​។

នេះ​អាច​នឹង​ទៅ​ជា​អាក្រក់ ប្រសិនបើ​ក្មេង​នោះ​មិន​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ ឬ ប្រសិនបើ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មក​យឺត​ពេល ឬ ប្រ​សិន​ក្មេង​នោះ​នៅ​ម្នាក់ឯង​។ ការ​ប្រុង​ប្រយ័ត្ន​គឺជា​កត្តា​សំខាន់​៕