ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B

6 ឆ្នាំ មុន

ជំងឺ​រលាក​ថ្លើម​ប្រទេស​បេ គឺជា​បញ្ហា​សាកល​មួយ បើ​តាម​ការ​

ជំងឺ​រលាក​ថ្លើម​ប្រទេស​បេ គឺជា​បញ្ហា​សាកល​មួយ បើ​តាម​ការ​ប៉ាន់​ប្រមាណ​មាន​មួយ​ភាគ​បី ក្នុង​ចំណោម​ប្រជាជន​ដែល​រស់នៅ​លើ​ពិភពលោក និង​មាន​ប្រជាជន​៤០០​លាន​នាក់​មាន​ផ្ទុក​ជំងឺ​នេះ​រ៉ាំ​រ៉ៃ ។ ក្នុង​ចំណោម​៤០០​លាន​នាក់​នេះ​មាន​ប្រជាជន​ប្រហែល​១​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ហើយ​អត្រា​ដែល​កើត​មាន​ខ្ពស់​ជាងគេ​នោះ​គឺ​តំបន់​អាស៊ី​អាគ្នេយ៍ ។ មេរោគ​ជំងឺថ្លើម​ប្រភេទ​បេ អាច​ឆ្លង​តាម​រយៈ​កត្តា​មួយ​ចំនួន​ដូច​ជា​៖

-​ការ​សម្រាលកូន​ឆ្លង​ពី​ម្តាយ​ទៅ​ទារក ដែល​អាច​មាន​ពី​៣០%​ទៅ​៤០% ។ ទារក​ដែល​មាន​ជំងឺ​នេះ​នឹង​ឆ្លង​ទៅ​កុមារ​ដទៃ​ទៀត​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ដែល​អាច​មាន​ពី​៥០%​ទៅ​៦០% ដោយសារ​កុមារ​ទាំងនោះ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ។ ដោយសារ​តែ​មានការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​យ៉ាង​សកម្ម​បែប​នេះ ទើប​នៅ​ក្នុង​ឆ្នាំ​២០០១ អង្គ​ការ​សុខភាព​ពិភពលោក ក្រសួង​សុខា​ភិ​បាក​កម្ពុជា​បាន​ទទួលស្គាល់​ថា​មាន​តែ​ការ​ផ្តល់​វ៉ាក់សាំង​ដល់​ទារក​ទើប​កើត ទើប​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ​បាន ។ ដំណាក់កាល​ចាប់ផ្តើម​ប្រើ​ដំបូង​នូវ​វ៉ាក់សាំង​នេះ គឺ​នៅ​ក្នុង​ឆ្នាំ​២០០១ និង​បញ្ចូល​តាម​រយៈ​ការ​ផ្តល់​វ៉ាក់សាំង​ទៅ​ក្នុង​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​ជា​ប្រចាំ​នៅ​ក្នុង​ឆ្នាំ​២០០៥។

ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​នេះ អាច​ស្តែង​ឱ្យ​ដឹង​បន្ទាប់​ពី​មានការ​ចម្លង​ពី​១​ខែ​ទៅ​២​ខែ​មុន​ពេល និង​បន្ទាប់​ពី​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖ អ្នកជំងឺ​មាន​ខាន់លឿង​(​ស្បែក និង​កញ្ចក់ភ្នែក​ពណ៌​លឿង​) ទឹកនោម​ពណ៌​ក្រមៅ មិន​ឃ្លាន​អាហារ អស់កម្លាំង​ខ្លាំង និង​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ​ខាងស្តាំ​ង​ឡើង​រឹង ។

ក្រៅពី​ការ​ចម្លង​ពី​ម្តាយ​ទៅ​កូន ជំងឺ​នេះ​ក៏​អាច​ឆ្លង​តាម​រយៈ ៖ -​ប្រើ​ម្ជុល​រួម​គ្នា ឬ​ក៏​ប៉ះពាល់​ទៅ​លើ​ទឹករំអិល​ចេញពី​អ្នក​ផ្ទុកមេរោគ ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ។

 -​ការ​ប៉ះពាល់​ឈាម ទឹកកាម ឬ​ក៏​ទឹករំអិល​ក្នុង​ទ្វារមាស​ស្ត្រី ។

-​ការ​ឆ្លង​នេះ​គឺ​ឆ្លងកាត់​តាម​រយៈ​ស្បែក​ដាច់​រលាត់ តាម​រយៈ​ទងសុក តាម​រយៈ​ភ្នាស​ទឹករំអិល ឬ​តាម​រយៈ​ការ​ចាក់​ថ្នាំ ក៏​ប៉ុន្តែ​ជំងឺ​នេះ​មិន​អាច​ឆ្លង​តាម​ទឹកមាត់ ការ​ថើប និង​ការ​បំបៅ​ដោះ​នោះ​ទេ ។

-​ចំពោះ​ទឹកភ្នែក ញើស ទឹកនោម ឬ​លាមក​មិន​អាច​ឆ្លង​បាន​ទេ ។ ជា​ទូទៅ​យើង​មិន​អាច​ដឹង​ថា តើ​មេរោគ​វីរុស​រលាក​ថ្លើម​ប្រភេទ​បេ​ជា​ប្រភេទ​អ្វី​នោះ​ទេ ព្រោះ​អាការរោគ​ភាគច្រើន កើត​ទៅ​លើ​មនុស្ស​ពេញវ័យ​ជាង​ទារក ប៉ុន្តែ​ក្នុង​ចំនោម​៥០%​របស់​ពួក​គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​រោគ​សញ្ញា​ដោយ​ដំណាក់កាល​ដំបូង​មាន​លក្ខណៈ​ជា​ជំងឺ​ខាន់​លឿង ហើយ​សញ្ញា​របស់​វា​គឺ​ចាប់ផ្តើម​មិន​ឃ្លាន​អាហារ រមូលពោះ ចង់​ក្អួត ក្អួត ឈឺ​ផ្នែក​ខាងក្រោម​ពោះ​ខាងស្តាំ​ង គ្រុន​ឈឺក្បាល ឈឺ​ក្នុង​សាច់ដុំ ស្បែក​មាន​កន្ទួល​ឈឺ​សន្លាក់ ​និង​ទឹម​នោម​មាន​ពណ៌ ក្រមៅ នៅ​ក្នុង​រយៈពេល​ពី​៣​ថ្ងៃ​ទៅ​ដល់​១០​ថ្ងៃ ។

ការ​ព្យាបាល​បាន​ត្រឹមតែ​ជា​ជំនួយ​ប៉ុណ្ណោះ ចំណែក​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​ការពារ​ជំងឺ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​បាន​អនុញ្ញាត​ឱ្យ​ទទួល​​៤​ដូ​ស ពីព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​ផ្តល់​វ៉ាក់សាំង​។ ដូ​ស​ទី​១​ដំបូង​ត្រូវ​ផ្តល់​ឱ្យ​ទារក​ដែល​ទើបនឹង​កើត​ថ្មី ដើម្បី​ការពារ​ការ​ចម្លង ពី​ម្តាយ​ទៅ​ទារក តាម​អនុសាសន៍​ក្នុង​ការ​ផ្តល់​១​ដូ​ស​ដំបូង​ត្រូវ​ផ្តល់​ឱ្យ​ក្នុង​រយៈពេល​២៤​ម៉ោង បន្ទាប់​ពី​សម្រាល និង​បន្ត​ផ្តល់​វ៉ាក់សាំង​ឱ្យ​ទារក​បន្ត​ទៀត រហូត​ដល់​គ្រប់​ចំនួន​ទៅ​តាម​កម្មវិធី​ជា​ផ្តល់​ថ្នាំ​បង្ការ ៕