រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក


១-​រុ​ស្ស៊ី​បង្ហាញ​មហិច្ឆតា​នៃ​ការ​ហោះហើរ
ក្នុង​ពិធី «Army-2017» នៅ​ក្រុង​គូ​ប៊ី​ន​កា របស់​រុ​ស្ស៊ី​មាន​យន្តហោះ​សម្តែងឫទ្ធិ​ជា​ក្រុម​យ៉ាង​អស្ចារ្យ ។

២-​ឆ្លាម​តមចំណី​ព្រោះ​ស៊ី​អាហារ​បួស
ត្រី​តូច​ៗ​ជា​ច្រើន​ម៉ឺន​ក្បាល​ហែល​កាត់​ឆ្លាម​ក្នុង​សមុទ្រ​នៅ​ក្រុង​Morehead​រដ្ឋ​ន័​រ​ឃែ​រ៉ូ​ឡៃ​ណា សហរដ្ឋអាមេរិក ប៉ុន្តែ​ឆ្លាម​មិន​ត្របាក់​ស៊ី​ទេ ព្រោះ​តម​សាច់ ។

៣-​មនុស្ស​យន្ត​ធុន​តូច​ដាក់​តាម​ខ្លួន​កែ​ការ​អផ្សុក
ក្រុមហ៊ុន​តូ​យ៉ូ​តា បង្ហាញ​មនុស្ស​យន្ត​«Kirobo Mini»​ធុន​តូច​សម្រាប់​មនុស្ស​ដាក់​តាម​ខ្លួន​ធ្វើ​ជា​មិត្ត​កែ​អផ្សុក​មាន​តម្លៃ​ប្រហែល​៤០០​ដុល្លារ ។

៤-​មនុស្ស​យន្ត​អាច​ប្រើ​ការ​ជំនួស​មនុស្ស​ពិត
បច្ចុប្បន្ន​មនុស្ស​យន្ត​ទំនើប​ទាន់សម័យ​អាច​ប្រើ​ការ​ក្នុង​រូបភាព ផ្សេង​ៗ​គ្នា ហើយ​ជា​កត្តា​មួយ​ជួយ​ដល់​ការងារ​របស់​មនុស្ស​នៅ​ពេល​អនាគត ។

៥-​ក្រពើ​បង្ហាញខ្លួន​នៅ​លើ​ដងផ្លូវ​ក្នុង​អា​មេ​រិ​ក
ក្រុង​វិច​តូ​រី​យ៉ា រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​ជួប​ព្យុះ​បោកបក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ទឹក​ជន់​លិច ហើយ​ក្រពើ​វង្វេង​ទៅ​ទើរ​នៅ​លើ​ផ្លូវ ។

៦-​ល្ពៅ​យក្ស​ទម្ងន់​ជិត​៣០០​គីឡូក្រាម​នៅ​ចិន
ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បង្ហាញ​ថា ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផ្នែក​កសិកម្ម​មួយ​នៅ​ក្រុង​ហ្វូ​៊​យុ​ាំ​ង ខេត្ត​អាន​ហ៊ុយ បាន​បង្ហាញ​ល្ពៅ​យក្ស​មាន​ទម្ងន់​ជិត​៣០០​គីឡូក្រាម ។

៧-​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រឈម​នឹង​ការ​ផុត​ពូជ​របស់​ឃ្មុំ
ឃ្មុំ​ជា​សត្វល្អិត​មាន​សារសំខាន់​ក្នុង​ការ​ក្រេប​លំអងផ្កា​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​វិទ្យាសាស្ត្រ​ក្នុង​មហាវិទ្យាល័យ​កា​ណា​ដា រក​ឃើញ​ថា ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ប្រភេទ​«Neonicotinoid»​អាច​ប៉ះពាល់​ដល់​ឃ្មុំ​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ​នៅ​ពេល​ខាង​មុខ ។

៨-​ក្រុង​ហ៊ូ​ស្តុ​ន​ជន់​លិច​ដោយសារ​ព្យុះ
ហ៊ូ​ស្តុ​ន​ជា​ក្រុង​ធំ​លំដាប់​ទី​៤​របស់​អា​មេ​រិ​ក​ត្រូវ​ទឹក​ជន់​លិច​ដោយសារ​ព្យុះ បច្ចុប្បន្ន​បាន​ទទួល​ការ​ជួ​យស​ង្រេ្គ​ោះ​ពី​អាជ្ញាធរ​ដោយ​នាំ​យក​ឧទ្ធម្ភាគចក្រ​ជម្លៀស​ពលរដ្ឋ ។

៩-​គ្រោងឆ្អឹង​ដាយ​ណូ​ស៊័​រ​«T-Rex»
«Sue»​ជា​ដាយ​ណូ​ស៊័​រ​ពូជ​«Tyrannosaurus rex»​ឬ​T-Rex​តាំង​បង្ហាញ​នៅ​សារមន្ទីរ​«Field Museum»​ក្រុង​ស៊ី​កា​ហ្គោ សហរដ្ឋអាមេរិក បច្ចុប្បន្ន​កំពុង​ត្រៀម​កែ​លំអ​គ្រោងឆ្អឹង ។

១០-​ជ្រូក​រីករាយ​ពេល​ជួយ​ពី​គ្រោះ​ទឹកជំនន់
ជ្រូក​មួយ​ក្បាល​ត្រូវ​ក្រុម​ជួ​យស​ង្គ្រោះ​លើកជើង​មុខ​ដើរ​ក្នុង​ទឹក​ប្រកបដោយ​ទឹកមុខ​ស្រស់ស្រាយ​នៅ​ក្រុង​អីុ​ពី​ន ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ