ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​​ឃើញ​សត្វ​ក្តាន់ដែល​​ផុត​ពូជ​កាលពី​ជាង​10​ឆ្នាំ​មុន

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អង្គការ WWF ប្រចាំ​នៅ​ខេត្តក្រចេះ​បាន​បង្ហាញ​ទិន្នន័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​សត្វ​ក្តាន់​ដែល​ជា​ប្រភេទ​សត្វព្រៃ​សន្និដ្ឋាន​ថា​

ខេត្តក្រចេះ ៖ អង្គការ WWF ប្រចាំ​នៅ​ខេត្តក្រចេះ​បាន​បង្ហាញ​ទិន្នន័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​សត្វ​ក្តាន់​ដែល​ជា​ប្រភេទ​សត្វព្រៃ​សន្និដ្ឋាន​ថា​ផុត​ពូជ​ទៅ​ហើយ​កាលពី​អំឡុង​ពេល​ជាង​១០​ឆ្នាំ​មុន​នោះ គឺ​ប្រទះ​ឃើញ​វា​មានជីវិត​រស់នៅ​ចាប់ពី​២០​ទៅ​៣០​ក្បាល ។

ពពួកសត្វ​ក្តាន់​ទាំងនោះ​មាន​ទិន្នន័យ​កើនឡើង និង​កំពុង​តែ​រស់នៅ​ក្នុង​ព្រៃ​នៅ​តំបន់​អភិរក្ស ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ​ពី​បុគ្គលិក​របស់​អង្គការ WWF ដែល​មានមុខ​ងារ​លើ​គម្រោង​អភិរក្ស​លើ​ជីវចម្រុះ និង​អភិរក្ស​សត្វ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពពួកសត្វ​ក្តាន់​ជា​ច្រើន​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​ស្វ័យប្រវត្តិ ។

អនុប្រធាន​គម្រោង​ជីវចម្រុះ និង​អភិរក្ស​សត្វព្រៃ​លោក​សុខ គោ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ២០១៧​ថា តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​បច្ចេកទេស​ជំនាញ​គឺ​បាន​បង្ហាញ​ថា សត្វ ក្តាន់​មាន​ចំនួន​ចាប់ពី​២០​ទៅ​៣០​ក្បាល កំពុង​តែ​រស់នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ឃុំ​ជ្រោយ​បន្ទាយ និង​ឃុំ​វឌ្ឍនៈ ស្រុក​ព្រែក​ប្រសព្វ ។

សត្វ​ក្តាន់​ទាំងនោះ​ថត​ជាប់​ដោយ​កាមេរ៉ា ស្វ័យប្រវត្តិ​ដែល​ដាក់​បង្កប់​នៅ​តាម​ដើមឈើ​ក៏​ដូច​ជា​ការ​រក​ឃើញ​ដាន ជើង​របស់​ពួក​វា​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស និង​នៅ​តាម​មាត់​អូរ​ទាំង​ពីរ​កន្លែង​នោះ និង​ការ​ប្រទះ​ឃើញ​ផ្ទាល់​របស់​អ្នកស្រុក ។

កន្លង​មក​នៅ​ខេត្តក្រចេះ​សត្វ​ក្តាន់​រស់នៅ​តាម​ព្រៃ​ចំនួន​២​កន្លែង គឺ​ព្រៃ​ខាងក្រោយ​ស្រុក​ឆ្លូង និង​ព្រៃ​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ ។ ដោយ​ទិន្នន័យ​ក្រោយ​ឆ្នាំ​២០០៥ គឺ​មាន​សត្វ​ក្តាន់​ចាប់ពី​៥០​ទៅ​៨០​ក្បាល រស់នៅ​តាម​ព្រៃ​តំបន់​ទាំង​ពីរ​នោះ ។ រហូត​ក្រោយ​ឆ្នាំ​២០០៨ ស្ថានភាព​ព្រៃ​សត្វ​ក្តាន់​នៅ​ក្រោយ​ស្រុក​ឆ្លូង ត្រូវ​រង​ការ​កាប់​ទន្ទ្រាន​ខ្លាំង ចំណែក​ឯ​ព្រៃ​ក្តាន់​នៅ​ក្រោយ​ស្រុក​ព្រែក​ប្រសព្វ​ក៏​ដូច​គ្នា​ដែរ ធ្វើ​ឱ្យ​ពពួកសត្វ​ព្រៃ​ទាំងនេះ​ត្រូវ​វិនាស ដោយ​ខ្លះ​ត្រូវ​បន្លាស់​ទី និង​ខ្លះ​ទៀត​ត្រូវ​បាញ់​សម្លាប់ និង​ជាប់អន្ទាក់ ទើប​ធ្វើ​ឲ្យ​ពពួកសត្វ​ទាំងនេះ​ត្រូវ​បាត់​ទិន្នន័យ​ដោយ​គេ​កំណត់​ថា អាច​នឹង​ផុត​ពូជ ។

ក្រោយមក​បន្ទាប់​ពី​មានការ​ស្រាវជ្រាវ បាន​រក​ឃើញ​ថា ពពួកសត្វ​ក្តាន់​ទាំងនេះ​មាននៅ​សេសស់ល​តិចតួច​នៅ​តាម​ព្រៃ​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ ។ អាជ្ញាធរ​បាន​ចាប់ផ្តើម​អភិរក្ស​រួម​គ្នា​លើ​ព្រៃ​ក្តាន​រស់់នៅ​ក្នុង​តំបន់​ខាងក្រោយ​ស្រុក​ព្រែក​ប្រសព្វ រហូត​មក​ទល់​បច្ចុប្បន្ន បង្ហាញ​ថា ទិន្នន័យ​សត្វ​ក្តាន់​អាច​មាន​ចាប់ពី​២០​ទៅ​៣០​ក្បាល ។ កន្លង​មក​ការ​អភិរក្ស​ត្រូវ​បានការ​យកចិត្តទុកដាក់​ជា​ខ្លាំង​ពី​មន្ត្រី​ជំនាញ​ដោយ​មាន​អភិបាលរង​ខេត្ត លោក​ខណ្ឌ ចំណាន ជា​ប្រធាន ។

ការ​អភិរក្ស​ធ្វើ​ឡើង​ដោយ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​បង្កើន​ការ​ល្បាត​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​កាប់​ទន្ទ្រាន​ដី​ព្រៃ ទប់ស្កាត់​ការ​លួច​បរបាញ់ និង​ដាក​អន្ទាក់ ជាដើម ។ មិនតែប៉ុណ្ណោះ​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​និង​សិស្ស​ចូល​រូ​ម ស្រឡាញ់ និង​អភិរក្ស​សត្វព្រៃ​ទាំងអស់​គ្នា ។

ការ​អភិរក្ស​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ខណៈ​ពលរដ្ឋ និង​សហគមន៍​នៅ​តំបន់​នោះ​នៅ​តែ​មិន​ទាន់​យកចិត្តទុកដាក់​ចូល​រូ​ម​អភិរក្ស ដោយ​ការ​លួច​កាប់​ទន្ទ្រាន​ដី​ព្រៃ ការ​លួច​ធ្វើ​អាជីវកម្ម​ពី​អនុ​ផល​ព្រៃឈើ ដូច​ជា​ការ​ដុត​ឡធ្យូង និង​ការ​លួ​ចប​បាញ់​នៅ​តែ​មាន​តិចតួច ៕