ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! ទើបតែ​អាយុ​១២​ទៅ​១៣​ឆ្នាំ​សោះ ដល់​ម៉្លឹង​ហើយ

6 ឆ្នាំ មុន

​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ជំទង់​៣​នាក់​អាយុ​ពី​១២​ទៅ​១៣​ឆ្នាំ​នៅ​

«The Sun»​ របស់​អង់គ្លេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ជំទង់​៣​នាក់​អាយុ​ពី​១២​ទៅ​១៣​ឆ្នាំ​នៅ​ក្រុង​Karawang​ខេត្ត​ហ្សា​វ៉ា​ខាងលិច ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​ចាប់រំលោភ​ពពែ ។ ក្រៅពី​នេះ​ពួក​គេ​ចាប់រំលោភ​ក្មេង​ប្រុស​៦​នាក់​ទៀត ព្រោះ​ឪពុក ម្តាយ​របស់​ក្មេង​រង​គ្រោះ​បាន​ប្តឹង​ប៉ូលិស និង​ផ្តល់​ព័ត៌មាន​ថា ក្មេង​៣​នាក់​នោះ​បាន​រំលោភ​បូក​ពពែ​កាលពី​ថ្ងៃ​ទី​២០ កក្កដា ២០១៧ ។

លោក​Endang Tarmidzi​អ្នកគ្រប់គ្រង​តំបន់​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ទាំង​៣​នាក់​បាន​សារភាព​ពី​កំហុស​ចាប់រំលោភ​ពពែ​ដោយសារ​តែ​កើត​ចំណង់​ពី​ការ​មើល​រឿង​សិច ។

មន្ត្រី​សង្គមកិច្ច និង​កិច្ចការ​នារី​របស់​ក្រុង​Karawang​បាន​នាំ​ក្មេង​ទាំង​៣​នាក់​នោះ​ទៅ​ត្រួតពិនិត្យ​សុខភាព​ផ្លូវចិត្ត​ឃើញ​ថា ពួក​គេ​ចង់​ដឹង ចង់​ឃើញ និង​មិន​បាន​ទទួល​ការ​យល់​ដឹង ។

ក្មេង​ទាំងនោះ​មាន​សម្ព័ន្ធភាព​មិនសូវ​ដិត​ដល់​ជាមួយ​ឪពុក​ម្តាយ ដោយសារ​តែ​អាណាព្យាបាល​រវល់​តែ​ធ្វើ​ការងារ​ដើម្បី​ជីវភាព​គ្រួសារ​។

បច្ចុប្បន្ន​នៅ​មិន​ទាន់​កំណត់​ការ​ដាក់ទោស​ក្មេង​ទាំង​៣​នាក់​បែប​ណា​ទេ ហើយ​ជា​ទូទៅ​ប្រសិនបើ​រឿង​ក្តី​ពាក់ព័ន្ធ​ជាមួយ​អនីតិជន​ច្រើន​សម្របសម្រួល​នៅ​ក្រៅ​ប្រព័ន្ធ​តុលា​ការ៕