ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សំបូរ​-​សរ រាជសីហ៍ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​ថ្ងៃនេះ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍​MyTV​ថ្ងៃ​សុក្រ ទី​១៥ កញ្ញា នេះ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នឹង​បើក​

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍​MyTV​ថ្ងៃ​សុក្រ ទី​១៥ កញ្ញា នេះ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នឹង​បើក​រេញ​ឱ្យ​កីឡាករ គង់ សំបូរ មក​ពី​សមាគមកីឡាប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឈោ​គ​ណាំ​ឆៃ ត​ភី​ត​តាក់​វ៉ា​ន់ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វ៉ា​ន់​ឆៃ​ឡេ​កណា​រី​រ៉ាត់​មួយ​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម​។

ឈោ​គ​ណាំ​ឆៃ ត​ភី​ត​តាក់​វ៉ា​ន់ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​គ្រាន់តែ​មិន​ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​គង់ សំបូរ​ប៉ុណ្ណោះ ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ឡើង​​សង្វៀន​ប្រកួត​បាន​រហូត​ដល់​ទៅ​៨៦​ដង ឈ្នះ​៦៥​ដង​ចាញ់​១៨​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២​ដង​ក្នុង​ពេល​កីឡាករ​គង់ សំបូរ​ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៥៧​ដង​ប៉ុណ្ណោះ ឈ្នះ​៤៤​ដង ចាញ់​១១​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​ដង ។ ទោះបី​យ៉ាងណា គង់ សំបូរ​ដែល​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ធ្លាប់​មានបទពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ​នោះ​ប្រហែលជា​មិន​អី​ទេ​ទោះបី​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ក្ដី ។

ចំណែក​វ៉ា​ន់​ឆៃ​ឡេ​ក ណា​រី​រ៉ាត់​មួយ​ថៃវិញ​ក៏​ខ្លាំង​មិនធម្មតា​ដែរ គេ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​រហូត​ដល់​ទៅ​៩០​ដង ឈ្នះ​៦៥​ដង​ចាញ់​២០​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង ក្នុង​ពេល សរ រាជសីហ៍​ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៧៣​ដង ឈ្នះ​៥៥​ដង​ចាញ់​១៧​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។ សរ រាជសីហ៍ បើ​ទោះជា​បទ​ពិសោធន៍​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​មែន​តែ គេ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មាន​ថ្វីដៃ​ប្រកួត​ល្អ​គួរសម ។ ផ្លែ​កែង​និង​ជង្គង់​របស់​គេ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ គ្រាន់តែ​ចលនា​នៃ​ការ​វាយ​ចេញ​រាង​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ​។ ចាំ​មើល​គូ​នេះ​នរណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន​នៅ​នាទី​ចុង​ក្រោយ?

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករកម្ពុជា​និង​កម្ពុជា​វិញ កីឡាករ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ខេ​ម ចាន់ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ និង​គូ​បើក​ឆាកចុង​ក្រោយ​កីឡាករ ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្តពោធិ៍សាត់ ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ អា​ដាំ មក​ពី​ក្លិប​ស្វាយ​រលំ​៕