ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​យុវជន​៣​នាក់​​ជាប់ចោទ​ឆក់​កន្ត្រក​លុយ​អ្នកលក់​ទឹកអំពៅ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​ត្រូវ​ចោទ​ចំនួន​០៣​នាក់​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ មីនា ក្រោយ​ពី​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កន្ត្រក​ដាក់​លុយ​) អ្នកលក់​ទឹកអំពៅ…

ខេត្តបាត់ដំបង ៖ ជន​ត្រូវ​ចោទ​ចំនួន​០៣​នាក់​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ មីនា ក្រោយ​ពី​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កន្ត្រក​ដាក់​លុយ​) អ្នកលក់​ទឹកអំពៅ កាល​ព​ជាង​មួយ​ឆ្នាំ​មុន ។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ទាំង​០៣​នាក់ ដែល​ទើបត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ​មាន សីហា ហៅ ឈី​វ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ២-​ឈ្មោះ ឆុំ ឆាយ​វិសុទ្ធ ហៅ វី​ន អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អូរ​តា​នប់ សង្កាត់​ក្ដុល​ដូនទាវ និង ៣-​ឈ្មោះ ហ៊ុន វ​ណ្ណា​រ័​ត្ន អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច​។ លោក​ថា ជន​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៩ មីនា ក្រោយ​ពី​កម្លាំង​របស់​លោក​ប្រទះ​ឃើញ​នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ដែល​ជា​មុខសញ្ញា​«​ឆក់​យក​កន្ត្រក​ដាក់​លុយ​»​របស់​ស្ត្រី​លក់​ទឹកអំពៅ​ម្នាក់ កាលពី​ជាង​០១​ឆ្នាំ​មុន ។

យោង​តាម​ព្រឹត្តិ​ហេតុ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ជន​ត្រូវ​ចោទ​ទាំង​០៣​នាក់ បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ធ្វើ​សកម្មភាព «​ឆក់​យក​កន្ត្រក​ដាក់​លុយ​» របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ថាវ លក្ខណា អាយុ​៤១​ឆ្នាំ ពេល​គាត់​ជិះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​លក់​ទឹកអំពៅ នៅ​ម្ដុំ​ផ្សា​របឹង​ឈូក ក្នុង​ក្រុង​បាត់ដំបង ។ ក្រោយ​ធ្វើ​សកម្មភាព ក្រុម​នេះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​រហូត​។ ប៉ុន្តែ​ដោយសារ​មន្ត្រី​ជំនាញ​កំណត់​បាន​ច្បាស់លាស់​នូវ​មុខសញ្ញា​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ទើប​មន្ត្រី​ជំនាញ​តាម​ប្រមាញ់​រហូត​ទើប​ចាប់ខ្លួន​នៅ​ពេល​នេះ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជន​ដៃដល់​ទាំង​០៣​នាក់​បាន​សារភាព​ទ​ទូល​ស្គាល់​ថា ពួក​គេ​ពិតជា​ធ្លាប់​បាន​ឆក់​យក​កន្ត្រក​លុយ​របស់​អ្នកលក់​ទឹកអំពៅ​នោះ​មែន ។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​០២​គ្រឿង​ដែល​មន្ត្រី​ជំនាញ​អះអាង​ថា ជា​មធ្យោបាយ​ដែល​ក្រុម​ជន​ដៃដល់​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា ជន​ដៃដល់​ទាំង​០៣​នាក់ បាន​ព្យាយាម​គេចខ្លួន​ក្រោយ​ប្រព្រឹត្ត​បទល្មើស រីឯ​លោកស្នងការ​ខេត្ត ក៏​នៅ​តែ​ដាក់​ផែនការ​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​របស់​លោក​បង្កើត​ករ​ណ​តស៊ូ ស្រាវជ្រាវ​រហូត​តាម​ក្របួច​បាន​នៅ​ពេល​នេះ ។

ទោះ​យ៉ាងណា ពេល​នេះ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជន​ដៃដល់​ទាំង​០៣​នាក់​នេះ​ក្នុង​ពន្ធនាគារហើយ​៕

អត្ថបទសរសេរ ដោយ