ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី​​ ជី​ង​ពីង ​ជាប់​ជា​ប្រធានាធិបតី​ចិន​១​អាណត្តិ​​ថ្មី​ទៀត

1 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក​ស៊ី ជី​ន​ពីង​ នា​ថ្ងៃ​ទី​១០ មីនា បាន​ទទួល​អាណត្តិ​ទី​៣​ ជា​ប្រធានាធិបតី​ចិន​បន្ត​

ប្រទេស​ចិន ៖ លោក​ស៊ី ជី​ន​ពីង​ នា​ថ្ងៃ​ទី​១០ មីនា បាន​ទទួល​អាណត្តិ​ទី​៣​ ជា​ប្រធានាធិបតី​ចិន​បន្ត​ទៀត ក្រោយ​ការ​បោះ​ឆ្នោត​ជា​ផ្លូវការ​របស់​សភា ដែល​លោក​ក្លាយជា​មេដឹកនាំ​ចិន​ដែល​ខ្លាំង​ជាងគេ​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ជំនាន់​មក​ហើយ ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​សភា​នេះ ប្រកាស​នា​វេលា​ម៉ោង​១១​ម៉ោង​ក្នុងស្រុក លោកស៊ី​ ជី​ន​ពីង ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ ក្នុង​សំឡេង២៩៥២​នៃ​សមាជិក​សភា​ដែល​មាន​វត្តមាន ដោយគ្មាន​សំឡេង​ប្រឆាំង​និង​គ្មាន​សំឡេង​អនុប្បវាទ ។

មេដឹកនាំ​អាយុ​៦៩​ឆ្នាំ​រូប​នេះ​កាលពី​ខែតុលា បានទទួល​រួច​ហើយ​ការ​ពន្យារ​អាណត្តិ​៥​ឆ្នាំ​ទៀត ជា
អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​ចិន និង​ប្រធាន​គណៈក​ម្មា​ធិ​ការ​យោធា ដែល​ជា​តំណែង​ដឹកនាំ​សំខាន់
បំផុត ។ ជា​បេក្ខជន​ម្នាក់ឯង​គត់​គ្មាន​បេក្ខជន​ប្រជែង លោក​ស៊ី​ ជី​ន​ពីង ត្រូវ​បាន​ទទួល​ការ​អនុ
ម័ត​របស់​សភា បន្ត​អាណត្តិ​ប្រធានាធិបតី​រយៈពេល​៥​ឆ្នាំ​ទៀត ។

កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​លោក​ស៊ី​ ជី​ន​ពីង ជួបប្រទះ​រឿង​ស្មុ​គ្រ​ស្មាញ​ខ្លះ ដូច​ជា​បាតុកម្ម​ធំ​ៗ​កាល
ពី​ដំណាច់​ខៃ​វិច្ឆិកា ប្រឆាំង​នយោបាយ​សូន្យ​កូ​វី​ដ​របស់​លោក និង​រលក​នៃ​ចំនួន​អ្នក​ស្លាប់​ច្រើន
ក្រោយ​ការ​លុប​ចោល​នយោបាយ​នោះ កាលពី​ខែធ្នូ ។ ប៉ុន្តែ​រឿង​រសើប​នានា​ត្រូវ​បាន​ឆ្លង​ផុត ក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ជាតិចិន ដោយ​លោក LI QIANG សម្ព័ន្ធមិត្ត​លោក​ស៊ី​ ជី​ន​ពីង បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ចិន​ជំនួស​លោក LI KEQIANG ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន សភា​ចិន​បាន​ផ្ដោតខ្លាំង​លើ​គម្រោង​កែប្រែ​ស្ថា​ប​ន័ ដែល​សំដៅ​ធ្វើ​ឲ្យក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចិន​កាន់តែ​ខ្លាំង
ក៏​ដូច​ជា​សមត្ថភាព​ខាង​ព័ត៌មានវិទ្យា​ចិន ប្រឈមមុខ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ចិន​ថា​ពួក​លោក​ខាងលិច កំពុង​តែ​រាំង​ខ្ទប់​ចិន​ក្នុង​វិ​ស៏​យ​នោះ ។ សភា​ចិនក៏​កំណត់​ទិស​ដៅ​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជា​៥% និង​ការ​បង្កើន​ថវិកា​យោធា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ