ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្សារ​កុងតឺន័រ «២០៤០» ជាមួយ​សេវាកម្ម២៤​ម៉ោង ​នឹង​លេច​រូបរាង​នៅ​កណ្តាល​​ក្រុង​ភ្នំពេញ​ឆាប់​ៗ​​នេះ​​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្សារ​កុងតឺន័រ​ដ៏​ថ្មីស្រឡាង​មួយ​ដែល​មានឈ្មោះ​ថា «​ផ្សារ​កុងតឺន័រ​2040»

​រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្សារ​កុងតឺន័រ​ដ៏​ថ្មីស្រឡាង​មួយ​ដែល​មានឈ្មោះ​ថា «​ផ្សារ​កុងតឺន័រ​2040» ដែល​ជា​ផ្សារ​កុងតឺន័រ​ដ៏​ធំ​ជាង​គេ​នៅ​ទីក្រុង​ភ្នំពេញ នឹង​ចេញ​ជា​រូបរាង​ក្នុង​ខែវិច្ឆិកា​ខាង​មុន​នេះ​ ។

«​ផ្សារ​កុងតឺន័រ​2040» លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​មួយ​ហិក​តា​កន្លះ បង្កើត​ឡើង​ដោយ​អ្នក​ជំនួញ​ជនជាតិ​ខ្មែរ​ និង​សិង្ហ​បុរី មាន​ទីតាំង​ចំ​កណ្តាល​ទីក្រុង​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ស្ថិត​លើ​ផ្លូវ​សុធារស ជិត​ផ្សារ​ទំនើប​អេ​អន​ម៉​ល​ទី​1 និង​នៅ​ជិត​ទីក្រុង​កោះ​ពេជ្រ​ផង​ដែរ​។ ផ្សារ​កុងតឺន័រ 2040 ត្រូវ​បាន​គូសវាស់​ប្លង់​យ៉ាង​ស្រស់​ស្អាត​ដោយ​ស្ថាបត្យករ​ជនជាតិ​សិង្ហ​បុរី រចនា ឡើង​ប្រកបដោយ​សោ​ភ័​ណ្ឌ​ភាព និង​ភាព​ទំនើប​ទាន់សម័យ ជួយ​បង្កើន​ភាព​ទាក់ទាញ​ផ្នែក​ទេសចរណ៍​ដល់ទី​ក្រុងភ្នំពេញ​បាន​មួយ​កំរិត ព្រមទាំង​បន្ថែម​នូវ​កន្លែង​កំសាន្ត​សប្បាយ​ដល់​អ្នក រស់នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ ​គឺថា «ផ្សារ​កុងតឺន័រ​2040» មាន​ទីធ្លា​ចត​យានយន្ត​ធំ​ទូលាយ​ដែល​អាច​ចត​រថយន្ត​បានជា​ច្រើន​រយ​គ្រឿង​​យ៉ាង​មាន​សុវត្ថិភាព ​និង​សំរួលការ​កកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន ។ នៅ​ក្នុង​ផ្សារ​កុងតឺន័រ 2040 នេះ​ផង​ដែរ ​មាន​តូប​កុងតឺន័រ​រហូត​ដល់ ទៅ500​តូប ដែល​បែងចែក​ជា​4​ផ្នែក​ធំ​ៗ​ដាច់​ពី​គ្នា មិន​មាន​ភាព​រញ៉េរញ៉ៃ​ដែល​មាន​ផ្នែក​លក់ទំនិញ​, ផ្នែក​លក់​អាហារ​គ្រប់​ប្រភេទ​, ផ្នែក​ហាង​កាហ្វេ​ដែល​មាន​ម៉ាស៊ីនត្រជាក់​ប្រកបដោយ​ផាសុកភាព​និង​ផ្នែក​PUB ព្រមទាំង​កន្លែង​កំសាន្ត​ផ្សេង​ៗ​ទៀត បើក​បំរើ​ជូន​24​ម៉ោង​ដល់​បងប្អូន​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទទួល​ភាព​សប្បាយ​រីករាយ​ប្រកបដោយ​សុវត្ថិភាព​ផង​ដែរ ។

​បច្ចុប្បន្ន​នេះ គម្រោង​ផ្សារ​កុងតឺន័រ​នេះ​ កំពុង​តែ​ចាប់ផ្តើម​ការ​សាងសង់​ហើយនឹង​ឈាន​ទៅ​បញ្ចប់​នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ ។ រហូត​មក​ដល់​ពេល​នេះ មាន​អតិថិជន​ជា​ច្រើន​មក​ធ្វើការ​កក់​តូប​រហូត​ដល់ 70% ហើយ សម្រាប់​ផ្នែក​ខាង PUB វិញ​គឺ​ទទួល​បានការ​កក់​ពេញ​រហូត​ដល់​95% ដោយសារ​តែ​តូប​នៅ​ផ្សារ​កុងតឺន័រ 2040 មាន​តម្លៃ​សមរម្យ​ដោយ​តម្លៃ​ចាប់ផ្តើម​ពី $300 តែ​ប៉ុណ្ណោះ ។

សម្រាប់​ចំពោះ​បងប្អូន​អាជីវករ​ដែល​មាន​បំណង ចង់​ជួល​តូប​បន្ត សូម​មេត្តា​ទាក់ទង​តាម​លេខ​ទូរស័ព្ទ 099 204020 & 0889 204020 ។