ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន សច្ចា​លែង​ឈរឈ្មោះ​ជា​បេក្ខជន​ព្រោះ​ឆ្អែត​ចិត្តខ្លាំង​ណាស់

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ លោកស្រី ​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ដែល​ចាញ់ឆ្នោត​ប្រធានាធិបតី​យ៉ាង​ចុក​ឈាម

សហរដ្ឋ​អា​មេ​រិ​ក ៖ លោកស្រី ​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ដែល​ចាញ់ឆ្នោត​ប្រធានាធិបតី​យ៉ាង​ចុក​ឈាម​កាលពី​ឆ្នាំ​២០១៦ ប្រឈម​មុខ​នឹង​លោក​ ដូ​ណា​ល់ ត្រាំ នោះ​អះអាង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​លើក​ដំបូង​តាំងពី​រង​បរាជ័យ​នេះ​មក ដោយ​លោកស្រី​អះអាង​ថា ដាច់ខាត​លែង​ឈរឈ្មោះ​ជា​បេក្ខជន​ទៀត​ហើយ ។

លោកស្រី ​គ្លី​ន​តុ​ន អាយុ​៦៩​ឆ្នាំ ក្នុង​បទ​សម្ភាសន៍​យ៉ាង​វែង​មួយ​ជាមួយ​ទូរទស្សន៍ CBS បាន​ទទួលស្គាល់​ថា រឿង​ចាញ់ឆ្នោត​កាលពី​ឆ្នាំ​២០១៦ ពិតជា​ឈឺចាប់​ខ្លាំង​ណាស់ ។ បទ​សម្ភាសន៍​នេះ​របស់​លោកស្រី​ផ្តោត​ជា​ពិសេស​លើ​ការ​ផ្សព្វផ្សាយ​ពី​ការ​ចេញ​សៀ​ភៅ​ថ្មី​របស់​លោកស្រី​មាន​ចំណងជើង​ថា «WHAT HAPENED» ដែល​រៀបរាប់​ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកស្រី ។

ក្នុង​បទ​សម្ភាសន៍​លោកស្រី​គ្លី​ន​តុ​ន អះអាង​ថា ខ្ញុំ​លែង​ឈរឈ្មោះ​ជា​បេក្ខជន​ទៀត​ហើយ ។ ប្រសិនបើ​លោកស្រី​ប្រកាន់ពាក្យ​នេះ​វា​ជា​ការ​កំណត់​ពី​ការ​បញ្ចប់​អាជីព​នយោបាយ​រយៈពេល​យូរអង្វែង​របស់​លោកស្រី​ដែល​កាលពី​ឆ្នាំ​២០១៦ ក្លាយជា​នារី​ដំបូង​គេ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អា​េ​ម​រិ​ក ។ ការ​បញ្ចប់​អាជីព​នយោបាយ​នេះ​គឺ​បន្ទាប់​ពី​រយៈពេល​៨​ឆ្នាំ​ជា​ព្រឹទ្ធ​សមាជិករដ្ឋ​ញូ​វ​យ៉​ក ៤​ឆ្នាំ​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​៨​ឆ្នាំ​ជា​ស្ត្រី​ទី​មួយ​អា​មេ​រិ​ក ក្រោម​អាណត្តិ​ប្រធានាធិបតី​២​របស់​ស្វាមី​លោកស្រី លោក​ប៊ី​ល គ្លី​ន​តុ​ន ៕