ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម ជុង​អ៊ុ​ន ជប់លៀង​ឱ្យអ្នក​វិទ្យាសាស្ត្រ​ក្រោយ​ជោគជ័យ​​បា.ញ់​សាកល្បង​នុយក្លេអ៊ែរ

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ថា

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ថា មេដឹកនាំ​កូរ៉េ​ខាងជើងលោក ​គី​ម ជុង​អ៊ុ​ន បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៩ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េ ដោយ​សរសើរ​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ឱ្យ​សម្រេច​ដល់​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ប្រកបដោយ​ជោគជ័យ​កាលពី​ស​ប្តា​ហ៍​មុន ។

ប្រទេស​កូរ៉េ​ខាងត្បូង​សង្ស័យ​ពី​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ថ្មី​នា​ឱកាស​ពិធី​ខួប​នេះ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ប៉ុន្តែ​របប​កូរ៉េ​ខាងជើង​មិន​ធ្វើការ​បង្កហេតុ​ថ្មី ។ កាលពី​ថ្ងៃ​ទី​៨ កញ្ញា សហរដ្ឋ​អា​មេ​រិ​ក​ប្រកាស​ពី​ចេតនា​ឱ្យ​មានការ​បោះ​ឆ្នោត​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប អនុម័ត​ដំណោះស្រាយ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​នា​ថ្ងៃ​ទី​១១ កញ្ញា ។

លោក ​គី​ម ជុង​អ៊ុ​ន បាន​រៀបចំ​ពិធីជប់លៀង​មួយ​សម្រាប់​បណ្តា​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ទទួលខុសត្រូវ​ខាង​យោធា និង​បក្ស​ដែល​រួមចំណែក​ធ្វើ​ឱ្យ​ការ​សាកល្បង​នុយក្លេអ៊ែរ​សម្រេច​បាន​ជោគជ័យ ។ បណ្តា​រូបភាព​ចេញផ្សាយ​ដោយ KCNA បង្ហាញ​លោក​គី​ម ជុង​អ៊ុ​ន ញញឹម​​ពង្រាយ​ក្បែរ​អ្នក​វិទ្យាសាស្ត្រ​ល្បី​បំផុត​២​រូប​គឺ​លោក RI HONG SOP ប្រមុខ​វិទ្យាស្ថាន​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង និង​លោក HONG SONG MU អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​គ្រាប់រំសេវ​របស់​បក្ស​ពលករ​កូរ៉េ ។ អ្នក​វិទ្យាសាស្ត្រ​កំពូល​ទាំង​២​រូប​នេះ​ជា​អ្នក​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​ជា​កម្មវត្ថុ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់ អ​.​ស​.​ប សហរដ្ឋ​អាមេ​រិ​ក និង​កូរ៉េ​ខាងត្បូង ៕