ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា IRMA វាយប្រហារ​លើ​រដ្ឋ​ផ្ល​រី​ដាលោក​ ត្រាំ ចេញ​ការ​ប្រកាស​អាសន្ន

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អម​ដោយ​ខ្យល់​យ៉ាង​ខ្លាំងក្លា និង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត រួម​ជាមួយ​ទឹកជំនន់​ប្រកបដោយ​គ្រោះថ្នាក់​ព្យុះសង្ឃរា IRMA

សហរដ្ឋអាមេរិក ៖ អម​ដោយ​ខ្យល់​យ៉ាង​ខ្លាំងក្លា និង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត រួម​ជាមួយ​ទឹកជំនន់​ប្រកបដោយ​គ្រោះថ្នាក់​ព្យុះសង្ឃរា IRMA បាន​បោកបក់​ដល់​ដែនដី​រដ្ឋ​ផ្ល​រី​ដា នា​ថ្ងៃ​ទី​១១ កញ្ញា ញ៉ាំង​ឱ្យ​ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ចេញ​ការ​ប្រកាស​អាសន្ន​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ ហើយ​អះអាង​ថា លោក​នឹង​ទៅ​កាន់​ផ្ល​រី​ដា​នា​ពេល​ខាង​មុខ ។

មជ្ឈមណ្ឌល​ខ្យល់ព្យុះ​អា​មេ​រិ​ក NHC គូសបញ្ជាក់​ថា ជាមួយ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​១៨៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ព្យុះ IRMA បាន​មក​ដល់​កោះ MARCO ISLAND ភាគ​ខាងលិច​ផ្ល​រី​ដា​នា​វេលា​ម៉ោង​១៩​និង​៣៥​នាទី​ម៉ោង​សាកល ។ ពេល​នេះ​ក្រោម​កម្លាំង​ខ្យល់​១៧៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ព្យុះ IRMA ស្ថិត​នៅ​តែ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ NAPLES ហើយ​បោកបក់​ឆ្ពោះទៅ​ភាគ​ខាងជើង​រដ្ឋ​ផ្ល​រី​ដា ។ ព្យុះ IRMA បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់ រួច​ហើយ​នៅ​រដ្ឋ​ផ្ល​រី​ដា ។ តុល្យការ​នោះ​បន្ថែម​ពី​មនុស្ស​ស្លាប់​២៧​នាក់​ទៀត​នៅ​តំបន់​កា​រ៉ា​អុ​ី​ប ហើយ​បង្ក​ការ​ខូចខាត​យ៉ាង​មហាសាល​រួច​ហើយ​ព្រោះ​ព្យុះ​នេះ ។ ព្យុះ IRMA មុន​នេះ​វាយប្រហារ​ខ្លាំងក្លា​លើ​ប្រទេស​គុយ​បា ពិសេស​ក្រុង​ឡា​ហា​វ៉ា​ន បណ្តាល​ឱ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ និង​ការ​ដាច់​ភ្លើង ៕