មហាជនកំពុងរិះគន់ផ្សារព្រៃវែង ដែលជីវករកំពុងវាតទីយកចំណីផ្លូវ
ខេត្តព្រៃវែង ៖ មហាជនជាច្រើនកំពុងធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុងព្រៃវែង ដែលបណ្តែតបណ្តោយឱ្យក្រុមអាជីវករមួយចំនួននៅក្នុងផ្សារក្រុងព្រៃវែង
ខេត្តព្រៃវែង ៖ មហាជនជាច្រើនកំពុងធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុងព្រៃវែង ដែលបណ្តែតបណ្តោយឱ្យក្រុមអាជីវករមួយចំនួននៅក្នុងផ្សារក្រុងព្រៃវែង
ខេត្តព្រៃវែង ៖ មហាជនជាច្រើនកំពុងធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុងព្រៃវែង ដែលបណ្តែតបណ្តោយឱ្យក្រុមអាជីវករមួយចំនួននៅក្នុងផ្សារក្រុងព្រៃវែង វាតទីដីចំណីផ្លូវសាធារណៈសាងសង់សំយាបតូបលក់ដូរ រួចដាក់ទ្វាររមូល និងធ្វើជាបន្ទប់ ដើម្បីដាក់ទំនិញលក់ដូរ ដែលធ្វើឱ្យបាត់បង់ផ្លូវសម្រាប់អ្នកថ្មើរជើង ជាពិសេសបាំងជ្រុងផ្លូវកែង ដែលធ្វើឱ្យអ្នកធ្វើដំណើរមានការពិបាកក្នុងធ្វើដំណើរ។ មហាជនទាំងនោះបានបន្ថែមទៀតថា ក្រៅពីការសាងសង់សំយាបតូបចូលដីផ្លូវសាធារណៈហើយនោះ ក្រុមអាជីវករមួយចំនួនទៀត បាននាំគ្នាយកផលិតផលរបស់ខ្លួនមកតាំងដាក់លក់នៅតាមចញ្ចើមផ្លូវសាធារណៈ ដែលក្នុងនោះមានដូចជាកង់ ម៉ូតូ សម្ភារផ្ទះបាយ តុទូ សម្លៀកបំពាក់ យ៉ាងហៀរហូរមកលើផ្លូវ ដែលស៊ីអស់ចំណីថ្នល់ ចាប់ពី២ ទៅ៤ម៉ែត្រឯណោះ និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងយ៉ាងខ្លាំង។
ជាងនេះទៅទៀតពួកគាត់បានបញ្ជាក់ផងដែរថា ទោះបីជាមានការកកស្ទះផ្លូវជុំវិញផ្សារនេះស្ទើររៀងរាល់ម៉ោង យ៉ាងណាក៏មិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធណា ឬខាងម្ចាស់ផ្សារក្រុងព្រៃវែង ចុះមករៀបចំសណ្តាប់ធ្នាប់តូបលក់ដូរទាំងនោះឱ្យមានរបៀបរៀបរយនោះឡើយ។ ពាក់ព័ន្ធនឹងករណីនេះដែរ តំណាងម្ចាស់ផ្សារក្រុងព្រៃវែង បានឱ្យដឹងថា លោកគ្មានតួនាទីហាមឃាត់អាជីវករក្នុងការសាងសង់តូបលក់ដូរនោះទេ ខាងលោកមានសិទ្ធិត្រឹមតែដើរប្រមូលភាស៊ី និងថ្លៃអនាម័យក្នុងផ្សារមូយនេះប៉ុណ្ណោះ ព្រោះកិច្ចការអភិវឌ្ឍន៍ផ្សារ ខាងសង្កាត់និងក្រុងជាអ្នកគ្រប់គ្រងតាំងពីដើមឆ្នាំ២០១៧មកម្ល៉េះ។
ដោយឡែកលោក អ៊ុយ សាគុណ នាយករដ្ឋបាលសាលាខេត្តព្រៃវែង បានបញ្ជាក់ផងដែរថា រឿងសាងសង់តូបលក់ដូរទាំងអស់នេះ លោកបានបញ្ជាឱ្យលោក លាត ភារុណ អភិបាលក្រុងព្រៃវែង ចុះទៅត្រួតពិនិត្យកិច្ចការទាំងអស់នេះហើយ តែមកដល់ពេលនេះខាងក្រុងមិនទាន់បានបញ្ចេញសកម្មភាពយ៉ាងណនោះទេ។ ពាក់ព័ន្ធនឹងករណីនេះដែរ មិនអាចសុំការបំភ្លឺពីលោក លាត ភារុណ អភិបាលក្រុងព្រៃវែងបាននោះទេ បើគិតមកត្រឹមថ្ងៃទី៦ ខែកញ្ញានេះ ដោយទូរស័ព្ទរបស់លោកខលចូល តែមិនមានអ្នកទទួល៕
ចែករំលែកព័តមាននេះ