ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​អូរ​ជ្រៅ យក​ចិញ្ចើម​ផ្លូវ​លក់​បែប​អនាធិបតេយ្យ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​អូរ​ជ្រៅ​ហ្វ្រី​ចូល​លក់ដូរ​៣​ឆ្នាំ តែ​អាជីវករ​លក់​បន្លែ ផ្លែ​ឈើ ត្រី​សាច់

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​អូរ​ជ្រៅ​ហ្វ្រី​ចូល​លក់ដូរ​៣​ឆ្នាំ តែ​អាជីវករ​លក់​បន្លែ ផ្លែ​ឈើ ត្រី​សាច់ យក​ចិញ្ចើម​ផ្លូវ​លក់​បែប​អនាធិបតេយ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ អាជ្ញាធរ​ក្រុង​បាន​ណែនាំ​ម្តង​ជា​២​ដង​មក​ហើយ​។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​.​ឃុំ​កូប បាន​ប្រាប់​ថា អាជីវករ​លក់​បន្លែ​ផ្លែ​ឈើ​ត្រី​សាច់​ជា​ច្រើន​កន្លែង​បាន​នាំ​គ្នា​យក​ចិញ្ចើម​ផ្លូវ​ដាក់​លក់ដូរ​បែប​អនាធិបតេយ្យ និង​ប៉ះពាល់​សណ្តាប់ និង​បរិស្ថាន ប្រឈម​គ្រោះថ្នាក់​កើតឡើង​គ្រប់ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សុំ​ឲ្យ​មេឃុំ និង​អភិបាលស្រុក​អូរ​ជ្រៅ​ជួយ​មាន​ចំណាត់ការ​ធ្វើ​យ៉ាងណា​គ្មាន​អ្នក​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​សារ​ធារ​ណៈ​។ អាជីវ​លក់​បន្លែ​ត្រី​សាច់​បាន​បញ្ជាក់​ថា មូលហេតុ​អាជីវករ​លក់​បន្លែ​ផ្លែ​ឈើ និង​ត្រី​សាច់​នៅ​ចិញ្ចើម​ផ្លូ​នេះ​គឺ​បណ្តាល​មក​ពី​អាជីវករ​ធ្លាប់​លក់ដូរ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​លុយ​ទិញ​តូប​ក្នុង​ផ្សារ​លក់​ថ្លៃ​ទើប​នាំ​គ្នា​ទ្រាំ​លក់​លើ​ច​ញ្ចើ​ម​ផ្លូវ​។

ដោយ​តូប​១​កន្លែង​មួយ​ឆ្នាំ​បង់លុយ​ឲ្យ​ទៅ​ម្ចាស់​ដី​ជាប់​ផ្លូវ​តម្លៃ​៦​ម៉ឺន​រៀល និង​លក់​បន្លែ​ផ្លែ​ឈើ​១​កញ្ច្រែង​១​ថ្ងៃ​១​ពាន់​រៀល ទើប​សម្រេចចិត្ត​នាំ​គ្នា​លក់​បន្ត​មិន​ចូល​ផ្សា​អូរ​ជ្រៅ​។ លោក សាន ស៊ា​ន​ហូរ អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​យក​ចិញ្ចើម​ផ្លូវ​លក់ដូរ​នោះ​ពិត​ប៉ះពាល់​សណ្តាប់ធ្នាប់​ចរាចរណ៍​បរិស្ថាន និង​សុខភាព ហើយ​សាលាស្រុក​អូរ​ជ្រៅ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​កូប​ម្តង​ជា​ពីរ​ដង​មក​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​យក​ចិញ្ចើម​ផ្លូវ​លក់ដូរ​ត្រូវ​បញ្ឈប់​សកម្មភាព​ហើយ​ត្រូវ​ទៅ​លក់ដូរ​ក្នុង​ផ្សារ​អូរ​ជ្រៅ​ថ្មី ដោយ​អាជ្ញាធរ​ស្រុក​បាន​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ផ្សា​អនុគ្រោះ​ជូន​គឺ​ហ្វ្រី​រយៈពេល​៣​ឆ្នាំ​ជូន​អាជីវ​ចូ​លក់ដូរ​ដោយ​មិន​តម្លៃ​ជួល​តូប ទឹក ភ្លើង​។

លោក ចៅ បន មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​កូប​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ការ​ណែនាំ​ពី​លោក សាន ស៊ា​ន​ហូរ អភិបាលស្រុក​អូរ​ជ្រៅ​រឿង​អាជីវករ​លក់​បន្លែ​ផ្លែ​ឈើ​ត្រី​សាច់​តាម​ដងផ្លូវ​បែប​អនាធិបតេយ្យ ប៉ះពាល់​សណ្តាប់ បរិស្ថាន និង​សុខភាព ប្រឈម​គ្រោះថ្នាក់​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​សារ​ធារ​ណៈ​។ អាជ្ញាធរ​ឃុំ​បាន​ចេញ​លិខិត​ណែនាំ​ដល់​ម្ចាស់​ដី​ដែល​ចាក់​ដី​រំលោភ​ចំណី​ផ្លូវ​ជួយ​ឲ្យ​អាជីវ​លក់ និង​អាជីវករ​ត្រូវ​បញ្ឈប់​ការ​លក់ដូរ​រំលោភ​ចិញ្ចើម​ផ្លូវ​បើ​មិន​គោរព​តាម​ការ​ណែនាំ​ទេ​អាជ្ញាធរ​នឹង​មាន​ចំណាត់ការ​តាម​ច្បាប់​៕