ហេតុអ្វីបានជាមានកែវទឹកនៅក្នុងរន្ធគូថបុរសម្នាក់ទៅវិញ?
ប្រទេសចិន៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា
ប្រទេសចិន៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា
ប្រទេសចិន៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៅទីក្រុង Guangzhou នាពេលថ្មីៗនេះ បានធ្វើការវះកាត់យកកែវទឹកមួយចេញពីរន្ធគូថរបស់បុរសរៀបការរួចម្នាក់ ។ នៅពេលគ្រូពេទ្យសួររកមូលហេតុ បុរសម្នាក់ ដែលមិនព្រមបញ្ចេញឈ្មោះ មិនព្រមប្រាប់នោះទេ ។ ហេតុអ្វីបានជាសុខៗទៅមានកែវទឹកក្នុងរន្ធគូថបែបនេះទៅវិញ ?
ជាដំបូងឡើយ បុរសនោះមិនមានការឈឺចាប់នោះទេ ។ ទាល់តែបន្ទាប់ពីដាក់កែវទឹកនោះចូលក្នុងរន្ធគូថ បានចំនួន២ថ្ងៃ ទើបបុរសនោះមានការឈឺចាប់ខ្លាំង រហូតដល់ថ្នាក់ទ្រាំមិនបាន ។ ដោយសារតែអញ្ចឹងហើយ ទើបគាត់រត់មកមន្ទីរពេទ្យទាំងយប់ម៉ោង២រំលងអាធ្រាត ។ ពេលគ្រូពេទ្យឆ្លុះកាំរស្មីអ៊ិច បានរកឃើញថា មានកែវទឹកមួយកំពស់៨ស.ម អង្កត់ផ្ចិត៧ស.ម ធ្វើអំពីកែវសុទ្ធ ស្ថិតនៅក្នុងរន្ធគូថរបស់អ្នកជម្ងឺ ដែលអាចធ្វើឲ្យគាត់ស្លាប់ ប្រសិនបើយកចេញមិនទាន់។
តាមការរាយការណ៍ គ្រូពេទ្យចង់ចាប់ទាញវាចេញដែរ តែពួកគាត់ខ្លាចធ្វើឲ្យកែវនោះបែក មុតផ្លូវលាមករបស់អ្នកជម្ងឹ ។ ហេតុដូចនេះហើយ ទើបពួកគាត់សម្រេចចិត្តវះបើកពោះ ហើយយកវាចេញបានសម្រេច ។ បន្ទាប់ពីការវះកាត់ បុរសម្នាក់នោះបានត្រឡប់ទៅផ្ទះវិញពេលប៉ុន្មានថ្ងៃក្រោយមក។ តាំងពីថ្ងៃចូលមន្ទីរពេទ្យ ដល់ថ្ងៃចេញទៅផ្ទះ បុរសម្នាក់នោះមិនព្រមប្រាប់ពីមូលហេតុនោះទេ ។ គេគ្រាន់តែដឹងថា គាត់គឺជាបុរសដែលរៀបការរួច ហើយមានកូន៣នាក់ទៅហើយ៕
ចែករំលែកព័តមាននេះ