ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ែន​ឌី និង​ពេជ្រ អា​វី​ហ្សា បបោសអង្អែល​ក្នុង​បទ​ចម្រៀង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​លោក​អ៊ែន ឌី ត្រូវ​ទស្សនិកជន​កត់សម្គាល់​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​លោក​អ៊ែន ឌី ត្រូវ​ទស្សនិកជន​កត់សម្គាល់​ថា​ ជាតា​រា​ប្រុស​មានសំណាង​បំផុត ដោយ​តែងតែ​ថត​ឈុត​ឱបរឹត​ជាមួយ​តារា​ស្រី​ជា​ច្រើន​ដួង ដូច​ជា​វី​ជេ​អា​ណូ​, បេ​នី​យុ​ាំ​ង​, ឌុ​ច លី​ដា និង​នាង​វ៉ាង ស្រី​ណូ ជាដើម ។

ពេល​នេះ​អ៊ែន​ឌី ថត​ឈុត​ស្រើបស្រាល​ជាមួយ​តារា​ស្រី​ម្នាក់​ទៀត​ហើយ នោះ​គឺ​កញ្ញា​ពេជ្រ​អា​វី​ហ្សា ។

តារាចម្រៀង និង​តារា​សម្តែង​លោក​អ៊ែន​ឌី ក្រោយ​ពី​ស្ងប់ស្ងាត់​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ និង​ខ្សែភាពយន្ត​នានា លោក​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​ជា​បទ​ចាស់​របស់​លោក​ពី​មុន តែ​លើកយក​មក​ផលិត​ជា​ថ្មី ។ ការ​សម្តែង​បទ​នេះ​លោក​អ៊ែន​ឌី មាន​ឈុត​ស្រើបស្រាល​លើ​គ្រែ​ជា​មួ​យ​កញ្ញា​ពេជ្រ អា​វី​ហ្សា ។

លោក​អ៊ែន​ឌី​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បទ​ចម្រៀង​ដែល​លោក​ត្រៀម​យក​ផលិត​ឡើង​វិញ​គឺ​បទ «​នឹក​បង​៥០%​ផង​» ។ បទ​នេះ​នឹង​កែកុន​ខ្លះ​ចំពោះ​បទ​ភ្លេង​ធ្វើ​ឱ្យ​ស្តាប់​ទៅ​កាន់តែ​ជក់ចិត្ត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​នឹង​ត្រៀម​ចេញ​ជា MV ទៀត​ផង ។

លោក​អ៊ែន​ឌី រំលឹក​ថា បទ​ចម្រៀង «​នឹក​បង​៥០%​ផង​» លោក​ច្រៀង​ឱ្យ​ផលិតកម្ម «​អង្គរវត្ត​» កាលពី​ប្រមាណ​១០​ឆ្នាំ​មុន ។ សម្រាប់​ការ​ផលិត​ចម្រៀង និង MV ថ្មី​នេះ លោក​មិន​នៅ​ក្រោម​ផលិតកម្ម​ណាមួយ​ទេ ។

មុន​នឹង​ចេញ​MV លោក​អ៊ែន​ឌី​ត្រៀម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត «Trailer» ពិសេស​មួយ​សម្រាប់​បទ​ដដែល​នេះ ។ ក្រៅពី​នេះ​អ៊ែន​ឌី ត្រៀម​ផលិត​បទ​ចម្រៀង ថ្មី​ៗ​ជា​បន្តបន្ទាប់​ទៀត ៕