ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

VJ អា​ណូ ត្រៀម​ធ្វើ​ពិធី​ការិនី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​វិល​មក​កាន់​អាជីព​សិល្បៈ​វិញ​លេចឮ​ថា​វី​ជេ​អា​ណូ ត្រៀម​ធ្វើ​ជា​ពិធី​ការិនី​នៅ​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​វិល​មក​កាន់​អាជីព​សិល្បៈ​វិញ​លេចឮ​ថា​វី​ជេ​អា​ណូ ត្រៀម​ធ្វើ​ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។

វី​ជេ​អា​ណូ​ពី​មុន​កាន់កាប់​កម្មវិធី​មួយ​ចំនួន​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ។ បន្ទាប់​ពី​បាត់​មុខជា​យូរ ហើយ​ត្រឡប់​មក​វិញ​ត្រូវ​បណ្តា​ផលិតករ​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ទាក់ទង​ឱ្យ​បំពេញការងារ ។ ពេល​នេះ​មាន​ដំណឹង​លេចលឺ​ថា​អា​ណូ ត្រៀម​ចូល​បម្រើ​ការងារ​ក្នុង​កម្មវិធី​ធំ​មួយ​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។ ការ​លេចឮ​នេះ​ចេញពី​អ្នកសិល្បៈ​ដែល​អាច​និយាយ​បាន​ថា​អា​ណូ​អាច​នឹង​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ឡើង​វិញ​ក្រោយ​ពេល​ខកខាន​ចេញ​មុខ​ក្នុង​តួនាទី​ជា​ពិធី​ការិនី​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

ក្នុង​ជំនួប​កាលពី​រសៀល​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៧ កញ្ញា​អា​ណូ អះអាង​ថា​នាង​នឹង​កាន់​តំណែង​នៅ​ស្ថានីយទូរទស្សន៍​ធំ​មួយ​ជា​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ត្រូវ​នឹង​ផ្នត់គំនិត​របស់​នាង​ចង់បាន ។ «​យ៉ាងណាមិញ​នាង​ខ្ញុំ​មិន​និយាយ​អ្វី​ទាំងអស់​ទាក់ទង​ជាមួយ​ការ​បង្ហាញមុខ​នៅ​ប៉ុស្តិ៍​ណា ព្រោះ​គេ​សុំ​បិទ​បាំង​សិន ដោយ​មិនយូរ​អាច​នឹង​២​ខែ​ទៀត​ពិតជា​ដឹង​ច្បាស់​ថា នាង​ខ្ញុំ​នៅ​ស្ថានីយទូរទស្សន៍​ណា​ច្បាស់​ប្រាកដ​ហើយ ។ នាង​ខ្ញុំ​រំពឹង​ថា​ការ​ដែល​បាន​តំណែង​ថ្មី​ក្នុង​ស្ថានីយទូរទស្សន៍​ធំ​នឹង​មានការ​ចាប់ចិត្ត​ឡើង​វិញ​ពី​ទស្សនិក​ជន ។ ម្យ៉ាងទៀត​ការ​ដែល​នាង​ខ្ញុំ​ត្រឡប់​មក​វិញ​ជាមួយ​ការងារ​សិល្បៈ​នេះ​ក៏​គ្មាន​គំនិត​ចង់​វ៉ា​ប្រជែង​តារា​រលក​ក្រោយ​អ្វី​ដែរ គឺ​សុំ​តែ​ការ​រីករាយ​ជាមួយ​កិច្ចការ​ដែល​ត្រូវ​នឹង​ចំណូល​ចិត្ត ។ ធម្មតា​តារា​ម្នាក់​អត់ថា​ខ្លួន​ល្បី​រហូត​នោះ​ទេ ត្រូវ​តែ​មាន​ចាស់​ថ្មី​មិន​ខុស​ពី​មុន​នាង​ខ្ញុំ​គឺ​ស្ទើរតែ​គ្រប់មុខ ហើយ​ពេល​នេះ​តារា​រលក​ក្រោយ​គេ​រវល់​ដូច​យើង​ពី​មុន​គឺ​យើង​សប្បាយចិត្ត​ដែល​តារា​ខ្មែរ​យើង​មាន​ភាព​រីកសាយ​ពេញ​ដោយ​ទេព​កោសល្យ​» ។

រហូត​មក​ទល់​ពេល​នេះ​វី​ជេ​អា​ណូ​ក្រៅពី​ថត​សំអាងការ​បាន​ទទួល​ថត​ភាពយន្ត​ប្រមាណបី​រឿង ក្នុង​នោះ​នាង​ទើបតែ​ត្រូវ​ផលិតកម្ម​រ៉េ​ត​ភី​ក​ឆើ​ផ្តល់​ឱកាស​ឱ្យ​ថត​ភាពយន្ត​ភាគ​រួម​ជាមួយ​សា​រ៉ា​យ ស​ក្ខ​ណា ៕