ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផ្នូរ​បុរាណ​អាយុ​ប្រហែល2.000​ឆ្នាំ

6 ឆ្នាំ មុន

រឿងរ៉ាវ​ដ៏​អាថ៌​កំបាំង​របស់​ផ្នូរ​បុរាណ គឺជា​ហេតុផល​មួយ​ដែល​មនុស្ស​ទូទៅ​មាន​ចំណាប់អារម្មណ៍​គ្រប់ពេល ជា​ពិសេស​

រឿងរ៉ាវ​ដ៏​អាថ៌​កំបាំង​របស់​ជនជាតិ​អេ​ហ្ស៊ីប​បុរាណ គឺជា​ហេតុផល​មួយ​ដែល​មនុស្ស​ទូទៅ​មាន​ចំណាប់អារម្មណ៍​គ្រប់ពេល ជា​ពិសេស​នៅ​ពេល​ណា​ដែល​រក​ឃើញ​ផ្នូរ​បុរាណ ឬ​វត្ថុ​បុរាណ ។

ចុង​ក្រោយ​នេះ​ក្រសួង​បុរាណវត្ថុ​អេ​ហ្ស៊ី​ប​បង្ហាញ​ពី​ការ​រក​ឃើញ​រណ្តៅ​សព​ដ៏​ចំណាស់​មាន​អាយុកាល​ប្រហែល​២០០០​ឆ្នាំ​ចំនួន​៣​កន្លែង ។ អ្នក​បុរាណវិទ្យា​សន្និដ្ឋាន​ថា វា​ស្ថិត​ក្នុង​យុគសម័យ​អាណាចក្រ​«Ptolemaic»​នៅ​តំបន់​al-Kamin al-Sahrawi ខេត្ត​មីន​យ៉ា ភាគ​ខាងត្បូង​ក្រុង​គែរ ប្រទេស​អេ​ហ្ស៊ីប ។

កាលពីមុន​នេះ​មានការ​ជីក​ឃើញ​ម៉ាំ​មី​នៅ​ខេត្ត​មីន​យ៉ា​ដែរ ប៉ុន្តែ​ការ​ជីក​រក​ឃើញ​ចុង​ក្រោយ​នេះ​អ្នក​បុរាណវិទ្យា​បញ្ជាក់​ថា មឈូស​សព និង​បំណែក​ដីឥដ្ឋ​បង្ហាញ​ឱ្យ​ឃើញ​ថា តំបន់​នោះ​ធ្លាប់​ជាទី​តាំង​ផ្នូរ​ដ៏​ធំ​នៅ​ក្នុង​រាជវង្ស​ទី​២៧​ឡើង​កាន់​អំណាច​នៅ​អេ​ហ្សុ​ី​ប ជា​អំឡុង​ពេល​ដែល​ហ្វា​រ៉ូ​រាជវង្ស​បរទេស​ឡើង​គ្រង​តំណែង​ខណៈ​រាជវង្ស​អេ​ហ្ស៊ីប​ថម​ថយ​​កាលពី​៥២៥​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ ។

ប្រធាន​ផ្នែក​រុករក​វត្ថុ​បុរាណ​ឱ្យ​ដឹង​ថា រណ្តៅ​សព​ទាំងនោះ​មិនមែន​ជា​របស់​កងទ័ព​ផ្នែក​ការពារ ព្រោះ​មឈូស​មាន​ឆ្លាក់​ថ្ម​រូប​ចៀម មុខមាត់​ជា​មនុស្ស​ចំនួន​៤​មឈូស និង​ប្រទះ​​ឃើញ​៦​រណ្តៅ​ទៀត​ជា​រណ្តៅ​សព​កុមារ ដោយ​ផ្នូរ​ទាំងអស់​អាច​ជា​គ្រោង​សព​របស់​បុរស ស្ត្រី និង​កុមារ​មាន​អាយុ​ផ្សេង​ពី​គ្នា ៕