ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត! ម្នាក់​១៣​ឆ្នាំ ម្នាក់​ទៀត​១២​ឆ្នាំ ហើយ​ប្រុស​ដូច​គ្នា​ទៀត​

6 ឆ្នាំ មុន

បាន​ផ្សាយ​ពី​ការ​ស៊ើ​ប​អង្កេត​លើ​រឿង​ក្តី​មួយថា

«Independent» ​បាន​ផ្សាយ​ពី​ការ​ស៊ើ​ប​អង្កេត​លើ​រឿង​ក្តី​រំលោភ​នៅ​ក្រុង​ឡុ​ង​ដ៍​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ព្រោះ​ជនជាប់ចោទ​ជា​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ ចាប់រំលោភ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ មាន​រូបរាង​តូច​ទាប​នៅ​ទី​សាធារណៈ ។

ការ​ចាប់រំលោភ​ភេទ​ដូច​គ្នា​នោះ​នៅ​ឧទ្យាន​សាធារណៈ​ក្នុង​តំបន់​ «​ប្រ៊េ​ន​»​ កាលពី​ខែឧសភា ២០១៧ ។ គ្រូបង្រៀន​នៅ​សាលា​មួយ​ដែល​ក្មេង​ប្រុស​ទាំង​២​នាក់​រៀន​បានដឹង​ព័ត៌​មាន​ក៏​ប្តឹង​ទៅ​ប៉ូលិស ។ តាម​ការ​ស៊ើប​អង្កេត​ដំបូង​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ ទៅ​សាលា​យឺត​ជាង​១​ម៉ោង​ដោយ​ប្រាប់​គ្រូ​ថា រូបគេ​នៅ​ជាមួយ​ភក្តិ​ក្នុង​ឧទ្យាន​រហូត​ជ្រុលពេល ។

ប៉ូលិស​ពឹងផ្អែក​លើ​វត្ថុ​តាង​ពី​ម៉ា​ស៊ី​ន​ថត​សុវត្ថិភាព រួម​ទាំង​យក​គំរូ ​DNA​ ពី​ខោ​ក្នុង​របស់​ក្មេង​ទាំង​២​ធ្វើ​ជា​តឹកតាង ប៉ុន្តែ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​បដិសេធ ។

កុមារ​ជាប់ចោទ​ស្នើ​សុំ​ឱ្យ​អាណាព្យាបាល​របស់​គេ​បង្ហាញមុខ​ក្នុង​តុលាការ រួម​ទាំង​មាន​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ដល់​គេ ។

លោក​ម៉ាក ជេ​ប​ប៊ីត ជា​ចៅក្រម​និយាយ​ថា ចុងចោទ​មិន​ព្រម​ទទួលកំហុស និង​ក្រុម​គ្រួសារ​ក្មេង​ប្រុស​១២​ឆ្នាំ​និយាយ​ថា បទចោទប្រកាន់​នោះ​គឺជា​ការ​បំផ្លិចបំផ្លាញ​ផ្លូវភេទ ខណៈ​ពេល​តឹកតាង​បញ្ជាក់​ថា ក្មេង​អាយុ​១៣​ឆ្នាំ​ជា​អ្នក​ប្រព្រឹត្ត ៕