ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ឡិច ចិ​ន្ត្រា កំពុង​កាក់កប​នៅ​បរទេស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​អេ​ឡិច ចិ​ន្ត្រា កំពុង​តែ​មមាញឹក​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ។ ប្រទេស​នោះ​លោក​ទៅ​សម្តែង​ញឹកញាប់​ព្រោះ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​អេ​ឡិច ចិ​ន្ត្រា កំពុង​តែ​មមាញឹក​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ។ ប្រទេស​នោះ​លោក​ទៅ​សម្តែង​ញឹកញាប់​ព្រោះ​មាន​អ្នកគាំទ្រ​ច្រើន ។

អាជីព​សិល្បៈ​របស់​អេ​ឡិច ចិ​ន្ត្រា ច្រើន​ឆ្នាំ​មក​ហើយ​មែន ប៉ុន្តែ​នៅ​តែ​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន ។ ពេល​នេះ​តារា​សាច់​ស​អេ​ឡិច ចិ​ន្ត្រា កំពុង​តែ​សម្តែង​នៅ​ដែន​កោះ​អូស្ត្រាលី​តាម​សំណូមពរ​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។

ក្រោយ​ពេល​លោក​អេ​ឡិច ចិ​ន្ត្រា បញ្ចប់​ការ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី នា​ខែកញ្ញា ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​បារាំង​ទៀត​តាម​សំណូមពរ​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា អាជីព​សិល្បៈ​របស់​អេ​ឡិច ចិ​ន្ត្រា កំពុង​តែ​កាក់កប​ខ្លាំង​នៅ​ក្រៅប្រទេស ស្រប​ពេល​ទីផ្សារ​ក្នុងស្រុក​ក៏​នៅ​តែ​ពេញ​និយម​ដែរ ។

លោក​អេ​ឡិច ចិ​ន្ត្រា សម្តែង​អារម្មណ៍​សប្បាយ​រីករាយ​ថា «​ខ្ញុំ​ពិតជា​មានការ​រំភើប​មាន​បងប្អូន​ខ្មែរ​នៅ​តាម​ប្រទេស​នានា​ស្រឡាញ់​រាប់អាន ដូច​ជា​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង​ជាដើម​ដែល​ផ្តល់​ឱ្យ​ខ្ញុំ​បាន​ចេញ​មុខ​ទៅ​ច្រៀង​សម្តែង​ជាប់​រហូត ។ ខ្ញុំ​មាន​តែ​ការ​ថ្លែងអំណរគុណ​ជូនពរ​អ្នកគាំទ្រ​ទាំងអស់​ឱ្យ​សុខ​សប្បាយ មាន​សុខភាព​ល្អ​ទាំងអស់​គ្នា ។

បើ​ទោះ​រវល់​នៅ​ក្រៅ​ស្រុក​មែន តែ​ការងារ​ក្នុងស្រុក​ខ្ញុំ​នឹង​ត្រឡប់​ទៅ​វិញ​ដើម្បី​បាន​បំពេញការងារ​សិល្បៈ​ដូច​ដើម ពិសេស​កិច្ចការ​ផ្នែក​ច្រៀង​តាម​ពិធី​មង្គលការ​ដែល​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​សាមីដើមការ​កក់​រួចរាល់​សម្រាប់​ច្រៀង​នា​រដូវ​អាពាហ៍ពិពាហ៍​មក​ដល់​សា​ជា​ថ្មី​» ៕