ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ហូរ​បុក​ផ្តាច់​ផ្លូវលំ​អស់​ប្រវែង​៧​ម៉ែត្រ​…

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ក្នុង​ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ បាន​សម្ដែង​នូវ​ការ​សោកស្តាយ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ក្នុង​ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ បាន​សម្ដែង​នូវ​ការ​សោកស្តាយ ផ្លូវលំ​មួយ​ខ្យែ​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្តាច់​អស់​ប្រវែង​ជាង​៧​ម៉ែត្រ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ទៀត​ឡើយ ដោយសារ​តែ​បញ្ហា​នេះ ពួក​គាត់​សំណូម​ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ​ពាក់ព័ន្ធ សូម​ប្រញាប់​ជួយ​ធ្វើ​ផ្លូវ​ដែល​រង​ការ​ខូចខាត​នេះ​ផង​។ លោក ទូច កា អនុប្រធាន​ភូមិ​ត្រពាំង​អំពិល ឃុំ​ប្រ​ស្និ​ប បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ខាងលើ​នេះ​មាន​ប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ប្រ​ស្នឹ​ប​ទាំងមូល ហើយ​នៅ​ពេល​ជំនន់​ទឹកភ្លៀង​បុក​ផ្តាច់​ដូច្នេះ ប្រជាពលរដ្ឋ​ពិតជា​ជួប​ការ​លំបាក​ណាស់ ព្រោះថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ត្រពាំង​អំពិល​ចង់ទៅ​ទំនាក់ទំនង​ការងារ​នៅ​សាលាឃុំ ឬ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រៃ​សំពៅ​ចង់​មក​ភូមិ​ត្រពាំង​អំពិល គឺ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ជាង​១៦​គីឡូម៉ែត្រ​ទើប​ទៅ​ដល់​។

អាស្រ័យ​ដោយ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អ្នក​ភូមិ​ត្រពាំង​អំពិល ភូមិ​ស្អ​ង ភូមិ​ស្រងាំ​ទេ និង​ភូមិ​ព្រៃ​សំពៅ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ភូមិ សូម​សំណូមពរ​អាជ្ញាធរ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​កសាង​ផ្លូវ​នេះ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ៗ​ផង ដើម្បី​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការ​លំបាក​នេះ​។ ជាមួយនឹង​សំណូមពរ​នេះ​ដែរ​លោក លៀង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា លោក និង​អាជ្ញាធរ​ស្រុក បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ដែល​ទឹក​ហូរ​កាត់​ផ្តាច់​ផ្លូវ​នោះ​ហើយ ដោយ​ពិនិត្យ​មើល​ពី​ស្ថានភាព និង​ដាក់​ចេញ​ផែនការ​បន្ទាន់ ទី​១-​យើង​ដាក់​របាំង​កាត់​ផ្លូវ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ទី​២-​យើង​ធ្វើ​ដាក់​សំណើ​ស្នើ​សុំ​ជួសជុល​កន្លែង​ខូចខាត​នោះ​បន្ទាន់ ហើយ​ដល់​ពេល​ទឹក​ស្រក​យើង​ចាប់ផ្តើម​ធ្វើ​តែ​ម្តង​។

ក្នុងស្រុក​រលាប្អៀរ​មានទឹក​ដាច់​ផ្លូវ​៣​កន្លែង​តែ ចំណុច​ភូមិ​ត្រពាំង​អំពិល​នេះ​ធំ​ជាងគេ​។ លោក​បាន​បញ្ជាក់​ថា ផ្លូវលំ​មួយ​ខ្យ​ស​នោះ គឺ​កសាង​ឡើង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ក្នុង​ឆ្នាំ​២០១២ ដែល​មាន​ប្រវែង​សរុប ៧.៤៥០​ម៉ែត្រ ចេញពី​ភូមិ​ត្រពាំង​អំពិល ទៅ​កាន់​ភូមិ​ព្រៃ​សំពៅ​ក្នុង​ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ​។ សូម​រំ​ឮ​កថា នៅ​វេលា​ម៉ោង​ប្រ​ម៉ា​ណ​៤​ទាប​ភ្លឺ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ ជំនន់​ទឹកភ្លៀង​បាន​ហូរ​បុក​ផ្តាច់​ផ្លូវលំ​នេះ​អស់​ប្រវែង​ប្រមាណ​៧​ម៉ែត្រ ទទឹង​ប្រមាណ​៦​ម៉ែត្រ និង​ជម្រៅ​ប្រមាណ​ជាង​៣​ម៉ែត្រ នៅ​ចំណុច​គល់​ស្ពាន​លូ​ប្រអប់​ក្នុងភូមិ​ត្រពាំង​អំពិល បណ្តាល​ឲ្យ​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​សារៈសំខាន់​នេះ​បាន​កាត់​ផ្តាច់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ត្រូវ​បង្ខំចិត្ត​ទៅ​ផ្លូវ​វាង​មាន​ចម្ងាយ​ជាង​១៦​គីឡូម៉ែត្រ​៕