ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​អំណោយ​ទៅ​ឧបត្ថម្ភ​ពលរដ្ឋ​ក្រីក្រ​និង​ចាស់ជរា​គ្មាន​ទីពឹង

6 ឆ្នាំ មុន

ខេត្តកំពត ៖ ដោយ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់

ខេត្តកំពត ៖ ដោយ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​គណបក្ស​មូលដ្ឋាន​ក្នុងស្រុក​ជុំ​គី​រី​ជា​ពិសេស​លោក ជឹ​ង ផល្លា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្ត​និង​ជា​អភិបាលរង​ខេត្ត​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ជុំ​គី​រី និង​លោកស្រី គី​ម សុធា​រី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជុំ​គី​រី និង​ជា​ប្រធាន​គណកម្មាធិការ​បក្ស​ស្រុក បាន​ចង្អុល​បង្ហា ញ​ដល់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក ភុ​ន សារ​ពេជ្រ សមាជិក ក្រុមការងារ​យុវជន​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ បាន​ដឹកនាំ​ប្រតិភូ​សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ដោយ​សហការ​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក រួម​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៧​គ្រួសារ​ក្នុង​ឃុំ​បី​នៃ​ស្រុក​ជុំ​គី​រី ដែល​មាន​ជីវភាព​ក្នុង​គ្រួសារ ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ឃុំ​ទាំង​បី​នោះ​មាន ឃុំ​ស្រែ​ក្នុង​ចំនួន​៣​គ្រួសារ​, ឃុំ​ត្រពាំង​រាំង​ចំនួន​២​គ្រួសារ និង​ឃុំ​ស្នាយ​អ​ញ្ជិ​ត​ចំនួន​២​គ្រួសារ ។ 

លោក ភុ​ន សារ​ពេជ្រ សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​ខេត្តកំពត​បាន​មាន​ប្រសាសន៍​ថា អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នាំ​មក​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​ជួប​នូវ​ជីវភាព​ខ្វះខាត និង​ចាស់ជរា​គ្មាន​ទីពឹង​នៅ​ក្នុង​ឃុំ​បី​នៃ​ស្រុក​ជុំ​គី​រី​នា​ពេល​នេះ​មាន អង្ក​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ទឹក​សុទ្ធ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ។ 

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា អំណោយ​ដែល​ត្រូវ​ឧបត្ថម្ភ​ជូន​បងប្អូន​ទាំង​៧​គ្រួសារ​នា​ពេល​នេះ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ចំនួន​១​បាវ​ទម្ងន់​៥០​គីឡូក្រាម​, មី​១​កេះ​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹក​សុទ្ធ​១​កេះ​រួម​នឹង​ថវិកា​មួយ​ចំនួន​ផង​ដែរ ៕