ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា ខ្លាច​ដំណៀល​ថា​ ​អ្នកសិល្បៈ​ការ​ហើយ​លែង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ព្រមាន​ថា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ព្រមាន​ថា បើ​ទាន់​កាលណា​គ្មាន​លើក​ទី​២​ទេ គឺ​អាច​ដាច់​គ្នា​តែ​ម្តង ។ ការ​ព្រមាន​នេះ​ចំពោះ​ស្វាមី​របស់​នាង​ក្នុង​ករណី​លួច​ទាក់ទង​ស្រី​ផ្សេង ។

តារា​សម្តែង​សារាយ ស​ក្ខ​ណា បាន​មក​កម្ពុជា​សា​ជា​ថ្មី​ជា​លើក​ទី​៥ ក្រោយ​ពី​នាង​បាន​ស្វាមី​ទៅ​រស់នៅ​អា​មេ​រិ​ក ។ គម្រោង​មក​លេង​ស្រុក​លើក​នេះ​មាន​រយៈពេល​៣​ខែ​ដើម្បី​ចូលរួម​សម្តែង​រឿង​ភាគ និង​ដុំ​ជូន​ផលិតកម្ម​មួយ​ចំនួន ។

កាលពី​ប៉ុន្មាន​ខែ​មុន​សា​រ៉ា​យ ស​ក្ខ​ណា ត្រូវ​ស្វាមី​ពញ្ញាក់​អារម្មណ៍​ធ្វើ​ឱ្យ​នាង​ចង់​យំ​ដោយ​ប្រឌិត​រឿង​ប្តី​លប​លួច​មាន​ស្រី​ថ្មី ហើយ​ឱ្យ​នាង​តាម​ទាន់​ដល់​ផ្ទះសំណាក់ ។ ស្វាមី​នាង​ផ្សំ​គំនិត​គ្នា​ថត​ចង់​ដឹងចិត្ត​ប្រ​ព​ន្ឋ​បែប​ណា ។ ក្នុង​ពេល​ស​ក្ខ​ណា មក​ដល់​ស្រុក​ខ្មែរ​ម្តងទៀត​បាន​លើកយក​ចំណុច​នេះ​និយាយ​សា​ជា​ថ្មី ។ នាង​និយាយ​ថា​កាលពី​ពេល​មុន​ស្វាមី​នាង​បាន​ផលិត​វី​ដេ​អូ​ដើម្បី​សាក​ចិត្ត​នាង ។ ការណ៍​ពិត​វី​ដេ​អូ​នោះ​ចង់ឱ្យ​បុរស​ទូទៅ​មើលឃើញ​ថា​ពេល​ដឹង​ថា​ប្តី​មាន​ស្រី អារម្មណ៍​ស្ត្រី​ជា​ប្រពន្ធ​បែប​ណា ។ «សម្រាប់​ខ្ញុំ​មក​ទល់​ពេល​នេះ​មានការ​ជឿជាក់​លើ​ស្វាមី​ស្រឡាញ់​នាង​ខ្ញុំ​១០០% ប៉ុន្តែ​មានចិត្ត​ស្រពេចស្រពិល​ខ្លះ​ដែរ ។ ពេល​មិន​ទាន់​ដឹង​រឿង​នាង​ខ្ញុំ​ស្រាប់តែ​គិត​ថា​ជីវិត​ស្នេហា​នាង​ខ្ញុំ​គឺ​ចប់​តែ​ម្តង ព្រោះ​នាង​ខ្ញុំ​បាន​គិត​រួច​ហើយ​ថា ស្នេហា​របស់​នាង​ខ្ញុំ​មិន​ឱ្យ​មានរឿង​អ្វី​កើតឡើង​បាន​ឡើយ ។ អុ​ី​ចឹ​ង​ហើយ​បើសិនជា​នាង​ខ្ញុំ​តាមដាន​ដឹង​ថា​ស្វាមី​នាង​ខ្ញុំ​មាន​ស្រី​លួចលាក់ ជីវិត​ស្នេហា​របស់​នាង​ខ្ញុំ​ប្រហែល​ចប់​ត្រឹមហ្នឹង ។

ជា​ធម្មតា​មនុស្ស​ប្រុស​តែងតែ​ខូចខិល ប៉ុន្តែ​មនុស្ស​ស្រី​ក៏​ទទួលយក​មិន​បាន​ដែរ ។ សម្រាប់​នាង​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បើ​មានរឿង​អី​កើតឡើង​មិន​មាន​លើក​ទី​២​នោះ​ទេ ព្រោះ​នាង​ខ្ញុំ​ជានា​រី​សិល្បៈ​អត់​ចង់ឱ្យ​មាន​ពាក្យ​និយាយ​ថា នារី​សិល្បៈ ការ​ហើយ​លែងលះ​ៗ​នោះ​ទេ ។ យ៉ាងណាមិញ​ក្រោយ​ពី​គាត់​ចេញ​វី​ដេ​អូ​សាក​ចិត្ត​ប្រពន្ធ​មក គាត់​បាន​សុំ​ទោស​នាង​ខ្ញុំ​ផង​ដែរ ប៉ុន្តែ​អារម្មណ៍​ពេល​នេះ​និយាយ​អីុ​ចឹ​ង តែបើ​នៅ​លើក​ក្រោយ​បែប​នេះ​មាន​មែន គឺ​ពិតជា​ទទួលយក​អត់​បាន​ទេ ទោះបី​គាត់​មាន​ចំណុច​ល្អ​ច្រើន​មក​លាង​កំហុស​ឱ្យ​នាង​ខ្ញុំ​ឃើញ មានគុណ​សម្បត្តិ​ច្រើន​បែប​ណា​ក្តី​» ៕