ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចំអក​ថា ​ខ្មាស​គេ​ជំនួស សួ​ស វី​ហ្សា…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​កញ្ញា​សួ​ស វី​ហ្សា សុំ​ទោស​ទស្សនិកជន​ដោយសារ​នាង​នៅ​តែ​ច្រៀង​បទ​ចម្លង​ពី​គេ ក្រោយ​ពី​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​កញ្ញា​សួ​ស វី​ហ្សា សុំ​ទោស​ទស្សនិកជន​ដោយសារ​នាង​នៅ​តែ​ច្រៀង​បទ​ចម្លង​ពី​គេ ក្រោយ​ពី​អះអាង​ថា នាង​នឹង​ច្រៀង​តែ​បទ​ថ្មី ។

ការ​សុំ​ទោស​របស់​កញ្ញា​សួ​ស វី​ហ្សា បន្ទាប់​ពី​Page មួយ​សរសេរ​រិះគន់​រូប​នាង ដែល​ច្រៀង​បទ​មាន​ចំណងជើង​ថា «Bad Boy» ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ដែល​ជា​បទ​ចម្លង​ពី​បរទេស ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ម្ចាស់​Paage នោះ​បាន​សរសេរ​ថា «​ឈប់​បាន​ឈប់​ទៅ ! គួរ​ឱ្យ​ខ្មាស​គេ​ជំនួស​ណាស់ កញ្ញា​សួ​ស វី​ហ្សា និង លោក​សុគន្ធ ធា​រ៉ាត់ ! ពួក​គាត់​បាន​អួត​ប្រាប់​គេ គ្រប់​ៗ​គ្នា​ថា​នឹង​ចេញ​បទ​Original song បន្ត​ទៀត​បន្ទាប់​ពី​បទ​«​អួត​» និង​បទ​«​ពេល​ម៉ោង​រៀន​ចូល​ចិត្ត​ធ្វើ​អី?​» ដែល​ពួក​គាត់​ចាប់​ដៃគូ​គ្នា​ជា​លើក​ដំបូង​ធ្វើ​ឱ្យ​ល្បី​ផ្អើល និង​មានការ​ឡា​ច​និង​ស៊ែ​ជា​ច្រើន​ពេញ​ហ្វេ​ស​ប៊ុ​ក​ប្រហែលជា​៣​ស​ប្តា​ហ៍​មុន​នេះ ។ តែ​ហេតុ​អី​ឥឡូវ​កញ្ញា​សួ​ស វី​ហ្សា មក​ច្រៀង​បទ​ចម្លង​ពី​បរទេស​វិញ និង​ស្តាប់​មិន​យល់​សោះ​លឺ​តែ «Bad Boy, Bad Boy » គ្មាន​អត្ថន័យ​អី​បន្តិច ។ ចុះ​បទ «​អួត​» និង​បទ «​ពេល​ម៉ោង​រៀន​ចូល​ចិត្ត​ធ្វើ​អី ? » ម៉េច​មិន​យក​មក​ច្រៀង​ទៅ ខ្ញុំ​ខ្មាស​គេ​ជំនួស​ណាស់ ដែល​សារ​មុន​ខ្ញុំ​ខំ​ផុស​សរសើរ ហើយ​ខំ​យក​អ្នក​ទាំង​ពីរ​ធ្វើ​ជា Idol ឈប់​បាន​ឈប់​ទៅ​ចេះ​ខ្មាស​បរទេស​ផង » ។

ជា​ការ​ឆ្លើយ​តប​តារាចម្រៀង​ដែល​ផ្តើម​ពន្លក​ចេញពី​ផលិតកម្ម​Rock កញ្ញា​សួ​ស វី​ហ្សា បាន​ទទួលកំហុស​នេះ ហើយ​សន្យា​ថា​នឹង​មិន​ឱ្យ​មានរឿង​នេះ​កើតឡើង​សម្រាប់​អ្នកគាំទ្រ​ម្តងទៀត​ទេ ។

សារ​ដែល​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​សួ​ស វី​ហ្សា អះអាង​ថា «​ជា​ការណ៍​ពិត​ខ្ញុំ​ដឹង​ច្បាស់​ណាស់ ហើយ​ក៏​ខ្មាស​ដែរ​ដែល​ក្រុម​ខ្ញុំ​នៅ​តែ​ឆ្លៀត​យក​បទ​ចម្លង​ពី​គេ​មក​ច្រៀង​រាំ​ប្រកាច់ប្រកិន នៅ​លើ​ឆាក​តន្ត្រី ឱ្យ​ពួក​ខ្ញុំ​សុំ​ទោស ហើយ​សុំ​ទោស ទៀត សន្យា​មិន​មាន​តទៅ​ទៀត​ទេ ។

ខ្ញុំ​សន្យា​នឹង​ធ្វើ​បទ​ចម្រៀង​ថ្មី​មែន​អត់ ? ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​បទ​ចម្រៀង​ប្លែក​បន្ថែម​ដោយ​យក​បុរាណ​លាយ​សម័យ​មែន​អត់ ? ខ្ញុំ​បាន​សន្យា​ថា​នឹង​សរសេរ​ប៉ា​រ៉ូ​ល​ច្រៀង​ខ្លួនឯង​ជាមួយនឹង​ក្បាច់​រាំ​បុរាណ​លាយ​សម័យ​ជាមួយ​បទ​ថ្មី​ទុក​អួត​បរទេស​មែន​អត់ ? ពិត​ណាស់ ហើយ​ក៏​ច្បាស់​ណាស់​ដែរ ខ្ញុំ​មិន​សន្យា​ឱ្យ​តែ​រួចពីមាត់​ជាមួយ​អ្នកគាំទ្រ​របស់ខ្ញុំ​ទេ។ បទ​ចម្រៀង​ទាំងនោះ​ពេល​នេះ​ខ្ញុំ​ពិតជា​បាន​ធ្វើ​វា​ជិត​រួចរាល់​ហើយ​បាន​ប្រហែល​៩០% ខ្ញុំ​ធ្វើ​បាន​៥​បទ មក​ពី​មាន​បញ្ហា​យឺតយ៉ាវ​ខាង​ស្ទូ​ឌី​យោ ក្រុមហ៊ុន​គេ​រវល់​របស់​គេ​ដែរ ទើប​វា​មិន​ទាន់​រួចរាល់​១០០% ទើប​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​យឺតយ៉ាវ និង​សម្រេចចិត្ត​ខុស​ដោយនៅ​តែ​យក​បទ​ចម្លង គិត​ថា​យក​មក​រាំ​សិន​ដើម្បី​តម្រូវ​កម្មវិធី​គេ ។

បង​ៗ​ដឹង​ហើយ​ថា​សព្វថ្ងៃ​ក្រុមហ៊ុន​ខ្ញុំ​មាន​អ្នកចម្រៀង​ប៉ុន្មាន​អ្នក ? អុ​ី​ចឹ​ង​វា​រាង​ពិបាក​បន្តិច​បើ​ខ្ញុំ​ចង់បាន​អី​មួយ​ឱ្យ​លឿន​បាន​តាម​ចិត្ត​នោះ វា​ពិតជា​មិន​អាច គឺ​ត្រូវ​ប្រើ​ពេល​ចាំ ណាមួយ​ខ្ញុំ​គ្មាន​ដៃគូ គ្មាន​អ្នក​ចាំ​ធ្វើ​បទ​ឱ្យ​ច្រៀង ស្រាប់​ៗ លឿន​ៗ​តាម​ទីផ្សារ​ទេ ខ្ញុំ​ច្រៀង​ទាល់តែ​ចេញពី​ក្រុមហ៊ុន ហើយ​អ្នកចម្រៀង​ប្រុស​ម្នាក់​ដែល​អ្នក​ទាំងអស់​គ្នា​ឃើញ​ច្រៀង​ដៃគូ​ជាមួយ​ខ្ញុំ​គាត់​មិនមែន​អ្នកចម្រៀង​ក្នុង​ក្រុមហ៊ុន​ហង្ស​មាស​ទេ ។ បទ​ចម្រៀង​ក៏​មិន​បាន​ធ្វើ​លក់​លើ​ទីផ្សារ​ហង្ស​មាស​ដែរ ។ គាត់​គ្រាន់តែ​ស្គាល់គ្នា​តាម Facebook ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​ឃើញ​គាត់​មាន​សមត្ថភាព​ខ្ពស់ ក៏​ផ្តល់​ឱកាស​ចាប់​ដៃគូ​ជាមួយ​ខ្ញុំ ដោយ​គាត់​ពិតជា​មាន​ស្នាដៃ តែ​មួយ​រយៈ​ក្រោយ​ពួក​ខ្ញុំ​រវល់​ការងារ រៀង​ៗ​ខ្លួន​ទើប​មិន​បាន​បញ្ចេញ​បទ​ថ្មី » ។

កញ្ញា​សួ​ស វី​ហ្សា ចាត់​ទុក​សម័យនេះ​ហើយ​យក​បទ​ចម្លង​គេ​មក​ច្រៀង គឺជា​រឿង​អាម៉ាស់ ហើយ​នាង​សន្យា​ថា​«​ខ្ញុំ​សូម​សន្យា​ជាមួយ​អ្នកគាំទ្រ​របស់ខ្ញុំ​ទាំងអស់ ថា​នឹង​មិន​មាន​ទៀត​ទេ អ្នក​ណា​ក៏​ធ្លាប់​ខុស តែ​សំខាន់​ខុស​ចេះ​កែខ្លួន ។ ខ្ញុំ និង​ក្រុម​រាំ​សូម​លុបលាង​កំហុស​ជាមួយ​អ្នកគាំទ្រ​របស់ខ្ញុំ​ទាំងអស់ ដោយ​នឹង​បញ្ចេញ​បទ​ថ្មី​ទាំងអស់ លាយ​នឹង​ក្បាច់​រាំ​ថ្មី ស្តាយ​ស្លៀកពាក់​ថ្មី​ក្នុង​ឆាក​តន្ត្រី​ខាង​មុខ ដោយ​សុទ្ធតែ​ជា​បទ​ស្នាដៃ​ថ្មី​រហូត​តទៅ​» ៕