ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ជញ្ជីងសេ្នហា) បទកាកគតិ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ស្នេហ៍​មួយ​និង​មួយ គង់​មាន​ពេល​ព្រួយ ចង្អៀត​ហរ​ទ័យ
ចុះ​ទម្រាំ​មាន ដល់​ពីរ​ឬ​បី ជីវិត​ប្រុស​ស្រី ទៅ​ជា​យ៉ាងណា?

– ស្នេហ៍​មួយ​និង​មួយ           គង់​មាន​ពេល​ព្រួយ         ចង្អៀត​ហរ​ទ័យ
   ចុះ​ទម្រាំ​មាន                  ដល់​ពីរ​ឬ​បី                ជីវិត​ប្រុស​ស្រី         ទៅ​ជា​យ៉ាងណា?
– ទាំង​គេ​ទាំង​យើង             តែង​ចង់​ថ្កុំថ្កើង              រស់​ដោយ​សុខា
   តែ​មាន​មនុស្ស​ខ្លះ            ឆ្កួត​និង​ស្នេហា               បង្កាត់​ត​ណ្ណា           ឱ្យ​ឆេះ​ក្ដៅ​ងំ ។
– ធម្មតា​ល្បែង​ស្នេហ៍           លេង​ច្រើន​តែងតែ         ជួប​និង​ទុក្ខ​ធំ
   លេង​ហើយ​ត្រូវ​តែ           មាន​អ្នក​ត្រូវ​យំ             ឈឺចាប់​ទុក្ខ​ទំ           នៅ​ជាប់​ឱ​រ៉ា  ។
– បន្ទាប់​ពី​យំ                     គឺ​ចងគំនុំ                    ជាមួយ​ស្នេហា
   យក​ទឹក​អាស៊ី​ដ                ដោះស្រាយ​បញ្ហា         ប្រឈម​វាសនា        និង​គុក​ច្រ​វ៉ា​ក់​។
– ស្នេហ៍​នាំ​នូវ​ព្រួយ              ស្នេហ៍​លើស​ពី​មួយ        មិនមែន​ស្មោះស្ម័គ្រ
   គឺ​ស្នេហ៍​ស្មុគស្មាញ            ដូច​សូត្រ​ជំពាក់              ស្នេហ៍​ម្ដង​ពីរ​នាក់     មិនមែន​ធម្មតា​។
– មិនបាច់​អាង​អួត              ក្រែង​បាក់អំនួត             ព្រោះ​ចិត្ដសាវ៉ា
   ព្រោះ​ជញ្ជីង​ស្នេហ៍            ខុស​ជញ្ជីង​ផ្សារ             ថ្លឹងថ្លែង​យ៉ាងណា    ក៏​មិន​ស្មើរ​ឡើយ​។

ដោយ  ព្រុំ គឹ​មជឿន prumkimchoeun@gmail.com