ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងផ្អើល… ខណៈអ្នកកាសែតឈ្លោះជាមួយ​​ក្រុម​ជន​ពិការ​

6 ឆ្នាំ មុន

មានករណី​​ជម្លោះ​កើតឡើង​រវាង​អ្នក​យក​ព័​ត៌​​មាន​ម្នាក់​ជាមួយ​ក្រុម​ជន​ពិការ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋឱ្យដឹងថា នៅ​មុន​នេះ​បន្តិចនាថ្ងៃទី​៣១ សីហា ​មានករណី​​ជម្លោះ​កើតឡើង​រវាង​អ្នក​យក​ព័​ត៌​​មាន​ម្នាក់​ជាមួយ​ក្រុម​ជន​ពិការ ស្ថិត​​នៅ​ចំណុច​ក្បែរ​ទីលាន​ត្រួតពិនិត្យ​ទំនិញ​របស់​គយ​ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែ​ត ​ក្នុងភូមិ​ប៉ោយប៉ែត ​​សង្កាត់​ប៉ោយ​ប៉ែ​ត គឺ​​អ្នក​យកព័ត៌​មាន​​ឱ្យ​អង្គភាព​ព្រះ​ច័ន្ទ​កម្ពុជា​ បាន​ចោទប្រកាន់​ថា​ មនុស្ស​មួយ​ក្រុម​វាយ​ខ្លួន ​ខណៈ​ទៅ​សួរនាំ​រឿង​នាំ​ចូល​ទំនិញ​សង្ស័យ ​។

សេចក្តីរាយការណ៍បន្តថា អ្នក​​យក​ព័ត៌​​មាន​ខាង​លើឈ្មោះ​វេន​ ​ភេទប្រុស ​អាយុ​៣២​ឆ្នាំ​ ជា​ភ្នាក់ងារ​យក​ព័​ត៌​មាន​ឱ្យ​​អង្គភាព​កាសែត ​និង​គេហទំព័រ​​ព្រះ​ច័ន្ទ​កម្ពុជា​ ប្រចាំ​ខេត្តបន្ទាយមានជ័យ​ ។

គិតមកដល់ម៉ោងនេះ ​ពុំ​ទាន់​មាន​ការ​បំភ្លឺ​ពី​ខាង​ភាគី​ក្រុម​ជន​ពិការ​ទេ ដោយ​​ភាគី​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ឡើង​​រថយន្ត​ទាំង​អស់​គ្នា ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​សួរនាំ​រក​មូលហេតុ​ ។