ម្តងទៀតហើយ…កម្មករ-កម្មការិនីដួលសន្លប់ជាង60នាក់ទៀតហើយ(មានវីដេអូ)
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នេះកម្មករ កម្មការិនីនៅក្នុងរោចក្រកាត់ដេរយីយោ«ប៊ឺរី» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលកំពុងបម្រើការងារនោះបានដួលសន្លប់ប្រមាណជាង៦០នាក់បន្ថែមទៀតហើយ ដែលត្រូវបានក្រុមជួយសង្គ្រោះបានបញ្ជួនទៅកាន់មន្ទីរពេទ្យឯកជនដែលនៅជិតនោះ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះរោងចក្រខាងលើមានកម្មករ កម្មការិនីបានសន្លប់ជាង៧០នាក់ម្តងរួចមកហើយដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងជ្រួលច្របល់ពេញក្នុងរោងចក្រ ហើយក៏បានបិទទ្វារជាបណ្តោះអាសន្នផងដែរ ។
ចំពោះមូលហេតុដែលបណ្តាលឱ្យកម្មករ កម្មការិនី ដូលសន្លប់ទាំងពីរលើកខាងលើនេះ មិនទាន់មានតំណាងរោងចក្រចេញមុខបកស្រាយថា មកពីមូលហេតុអ្វីនោះទេ ៕
ចែករំលែកព័តមាននេះ