ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្របពេលមនុស្សជាច្រើននាក់ កំពុងភ្ញាក់ផ្អើលនិងចោមរោមកន្លែងកើតករណីឃាតកម្ម ប្តីអារ.កសម្លាប់ប្រពន្ធនោះ ក៏ស្រាប់តែមានបុរសម្នាក់បាននិយាយថា ខ្លួនកំពុងដើរតាមរកប្រពន្ធដែលបាត់ខ្លួន មិនដឹងនៅទីណាទេ កើតឡើងនៅថ្ងៃទី៣១ សីហា (ព្រឹកថ្ងៃដដែលនេះ) ស្ថិតនៅចំណុចក្រុមទី២២ ក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង (ដែលជាកន្លែងកើតករណីឃាតកម្ម) កំពុងកក្រើកក្រុងបាត់ដំបង… ប្តីចាប់ប្រពន្ធអារ.ក រួចអារ.កខ្លួនឯងដែរ ។
ជួបជាមួយកោះសន្តិភាពបុរសរូបនេះបានឱ្យដឹងថា គាត់មានឈ្មោះញឹប ភាសិដ្ឋ អាយុ២៨ឆ្នាំ ជាជាងលាបថ្នាំផ្ទះ មានប្រពន្ធឈ្មោះវី សុភាព អាយុ២៦ឆ្នាំ ដែលកំពុងបាត់ខ្លួន និងមានកូនម្នាក់អាយុជិត១ខួប មានទីលំនៅក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលបុរសខាងលើអះអាងទៀតថា ប្រពន្ធនិងកូនគាត់បានបាត់ពីផ្ទះ៥ថ្ងៃមកហើយ ដែលខ្លួនសង្ស័យថា អាចត្រូវសាច់ញាតិខាងប្រពន្ធជាអ្នកជម្លៀសចេញពីខ្លួន ដោយសារមានរឿងតិចតួចជាមួយគ្នា ។
បុរសជាប្តីនិយាយថា ក្រោយពីបាត់ប្រពន្ធនិងកូន ខ្លួនបានដើររក និងទៅសួរនាំម្ដាយក្មេក តែគ្មាននរណាប្រាប់ទេ តែខ្លួននៅតែសង្ស័យថា ក្រុមគ្រួសារខាងប្រពន្ធខ្លួនជាអ្នកលាក់ប្រពន្ធ និងកូនរបស់ខ្លួន។ បុរសនេះបញ្ជាក់ថា ខ្លួននឹងទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប្រសិនបើរកប្រពន្ធមិនឃើញទេ។
ប្រភពចុងក្រោយពីសាច់ញាតិខាងប្រពន្ធថា ប្រពន្ធរបស់បុរសនេះ ពិតជាត្រូវបងប្អូននាំជម្លៀសមែន ដោយសារខឹងប្ដីរូបនេះ បង្ករឿងពេក ព្រោះបុរសនេះមានពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនផង ។ ប្រភពដដែលអះអាងថា ពេលនេះ សាច់ញាតិគ្រាន់តែលាក់ប្រពន្ធមួយរយៈសិន ដោយខ្លាចជននេះធ្វើបាប ហើយតាមពិតប្រពន្ធនិងកូនតូច បានរត់ចេញពីផ្ទះជាងកន្លះខែហើយ មិនមែនទើប៥ថ្ងៃទេ ។
ចែករំលែកព័តមាននេះ