ជយោ ! ឃុន ឌីម៉ា ដណ្តើមបានមេដាយមាសស៊ីហ្គេមហើយ
ម៉ាឡេស៊ី ៖ អ្នកប្រដាល់គុនខ្មែរដែលមានរហស្សនាម «នាគខ្មៅ» ឃុន ឌីម៉ា ដែលមហាជនខ្មែរធ្លាប់ស្គាល់ជាទូទៅថាឈ្មោះ ឃឹម ឌីម៉ា នោះ
ម៉ាឡេស៊ី ៖ អ្នកប្រដាល់គុនខ្មែរដែលមានរហស្សនាម «នាគខ្មៅ» ឃុន ឌីម៉ា ដែលមហាជនខ្មែរធ្លាប់ស្គាល់ជាទូទៅថាឈ្មោះ ឃឹម ឌីម៉ា នោះ
ម៉ាឡេស៊ី ៖ អ្នកប្រដាល់គុនខ្មែរដែលមានរហស្សនាម «នាគខ្មៅ» ឃុន ឌីម៉ា ដែលមហាជនខ្មែរធ្លាប់ស្គាល់ជាទូទៅថាឈ្មោះ ឃឹម ឌីម៉ា នោះ បានឈ្នះមេដាយមាសស៊ីហ្គេមក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីយកឈ្នះកីឡាករថៃឈ្មោះ Chonlawit Freedasak ដោយពិន្ទុយ៉ាងប្រផិតប្រផើយបំផុតកាលពីរសៀលថ្ងៃទី២៩ សីហា ។
ក្នុងការប្រកួតចំនួន៣ទឹកពេញនៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ឃុន ឌីម៉ា បានភ្លាត់ស្នៀតចាញ់ពិន្ទុកីឡាករថៃត្រឹមតែ១០ទល់នឹង៩ប៉ុណ្ណោះ តែកីឡាករនាគខ្មៅរូបនេះបានប្រឹងវាយសម្រុករហូតទទួលពិន្ទុស្មើ១៩-១៩ វិញ និងបន្តយកឈ្នះនៅក្នុងទឹកទី៣ដោយពិន្ទុសរុបជាផ្លូវការ២៩ទល់នឹង២៨ ។ ចំណែកអ្នកប្រដាល់គុនខ្មែរម៉ឺន សុភា បានត្រឹមឈ្នះមេដាយប្រាក់ក្នុងប្រភេទទម្ងន់៧១គីឡូក្រាមប៉ុណ្ណោះ បន្ទាប់ពីចាញ់ពិន្ទុកីឡាករថៃឈ្មោះ Anueng K នៅវគ្គផ្ដាច់ព្រ័ត្រនារសៀលថ្ងៃដដែលនោះ ។
សូមបញ្ជាក់ថា នេះគឺជាមេដាយមាសទី២របស់កម្ពុជា បន្ទាប់ពីមេដាយមាសរបស់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលរកបានលើវិញ្ញាសាប៉េតង់វាយគូនារី ។ អ្វីដែលពិសេសនោះនេះជាមេដាយដំបូងគេសម្រាប់កីឡាប្រដាល់គុនខ្មែរដែលទើបតែចូលរួមជាលើកទី១នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលហៅកាត់ថា «ស៊ីហ្គេម»ដែលមាន១១ប្រទេសចូលរួម ៕
ចែករំលែកព័តមាននេះ