ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ស្អាតអាស​អាភាស​​ត្រូវ​គេ​គំរាម​សម្លា.ប់

6 ឆ្នាំ មុន

អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

«Daily Mail» ​របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Mia Khalifa​តារាភាពយន្ត​អាសអាភាស​កូនកាត់​លី​បង់​-​អា​មេ​រិ​ក​ត្រូវ​ក្រុម​មូ​ស្ល៊ីម​រដ្ឋ​អីុ​ស្លា​ម​(IS)​គំរាម​សម្លាប់​ក្រោយ​ពី​នាង​សម្តែង​ភាពយន្ត​អាសអាភាស​ដែល​មាន​វគ្គ​មួយ​ស្ថិត​ក្នុង​ឈុត​ប្រពៃណី​«Hijab» ។

ឈុត​ឆាក​ពិសេស​មួយ​ក្នុង​ភាពយន្ត​អាសអាភាស នាង​Mia Khalifa​ស្ថិត​ក្នុង​ឈុត​Hijab​ធ្វើ​ឱ្យ​ក្រុម​IS​ខឹង​ខ្លាំង ។ ទោះជា​យ៉ាងណា​ក្តី​នាង​និយាយ​ថា នឹង​មិន​បណ្តោយ​ឱ្យ​នរណា​ម្នាក់​គំរាមកំហែង​នាង​ដោយ​ងាយស្រួល​បែប​នេះ​ទេ ។

តារា​អាសអាភាស​នាង​Mia Khalifa​កើត​នៅ​ក្រុង​បេ​រូត ប្រទេស​លី​បង់ បាន​បញ្ជាក់​ថា មាន​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ជា​ច្រើន​រឿង​បង្ហាញ​ឈុត​ឆាក​ទាក់ទង​ជាមួយ​ជន​មូ​ស្ល៊ីម​ក្នុង​ទស្សនៈ​អវិជ្ជមាន​ច្រើន​ជាង​នេះ ។

នាង​Mia Khalifa​អាយុ​២៤​ឆ្នាំ រស់នៅ​ក្រុង​ម៉ៃ​អា​មី ធ្លាប់​ជាប់​តំណែង​ជាតា​រា​ឯក​អាសអាភាស​ចំណាត់ថ្នាក់​ទី​១ កាលពី​ឆ្នាំ​២០១៥​ធ្វើ​ឱ្យ​មាន​និន្នាការ​ប្រឆាំង​លើ​រូប​នាង​ខ្លាំង​នៅ​ប្រទេស​លី​បង់​ថា នាង​គឺជា​ឧបករណ៍​ផ្លូវភេទ​ម្នាក់ និង​មិនមែន​ជា​មនុស្ស​តំណាង​ឱ្យ​លី​បង់​ទេ ៕