ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ភេទ​ទី​បីដែល​លេចធ្លោ​បំផុតក្នុង​សង្គម​សិល្បៈ​ខ្មែរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​តារា​ភេទ​ទី​បី​នៅ​កម្ពុជា គឺ​ប្រាកដជា​នឹកឃើញ​ទៅ​ដល់​ប៉ុប​ពី , រ៉ូ​លី​ន និង​យេ​យេ ដោយ​

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​តារា​ភេទ​ទី​បី​នៅ​កម្ពុជា គឺ​ប្រាកដជា​នឹកឃើញ​ទៅ​ដល់​ប៉ុប​ពី , រ៉ូ​លី​ន និង​យេ​យេ ដោយ​ពួក​គេ​ទាំង​បី​នាក់​បាន​សាង​ភាព​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​តារា​ភេទ​ទី​បី​ដទៃ​ទៀត ។ ភាព​ល្បីល្បាញ​នេះ​ផ្តល់​ចំណូល​ច្រើន​ដល់​ពួក​គេ ។

តារាចម្រៀង និង​សម្តែង​រ៉ូ​លី​ន ត្រូវ​គេ​ចាត់ទុកជា​តារា​ភេ​ទី​បី​មួយ​ដួង​ដែល​ស្ថិត​ក្នុង​ដួងចិត្ត​ទស្សនិកជន​ទូទៅ ដោយសារ​តែ​ទេព​កោសល្យ​សម្តែង​របស់​ខ្លួន ។

រ៉ូ​លី​ន បាន​សាង​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​ច្រៀង​បទ​ធ្វើ​ត្រាប់​តាម​សំឡេង​តារាចម្រៀង​ជើង​ចាស់​អ្នកស្រី​ប៉ែន រ៉​ន បាន​យ៉ាង​ល្អ​។ ទេព​កោសល្យ​នេះ​រុញច្រាន និង​ផ្តល់​ឱកាស​ការងារ​ដល់​រ៉ូ​លី​ន​ក្នុង​ពិភព​សិល្បៈ​ជា​បន្តបន្ទាប់​ទាំង​ការងារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ការងារ​ទាំងអស់​ផ្តល់​ចំណូល​ច្រើន​គួរសម​ដែល​បាន​លើក​ស្ទួយ​ជីវភាព​របស់​រ៉ូ​លី​ន ឲ្យ​ប្រសើរ​ឡើង ។

បើ​តាម​ការ​បញ្ជាក់​របស់​រ៉ូ​លី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បច្ចុប្បន្ន​ក្រៅ​អំពី​ការងារ​ក្នុង​កម្មវិធី «​ពេញចិត្ត​ឬ​អត់​» របស់​ស្ថានីយទូរទស្សន៍ MY TV នោះ គេ​ច្រៀង​តាម​កម្មវិធី ផ្សេង​ៗ​ផង​ដែរ ។

ក្រៅ​អំពី​ការងារ​ទាំង​អស់នេះ​រ៉ូ​លី​ន មាន​ការងារ​សម្តែង​នៅ​ក្រៅប្រទេស​ជាក់ស្តែង​បន្ទាប់​ពី​វិល​មក​ពី​អា​មេ​រិ​ក​មិន​បាន​ប៉ុន្មាន​ផង មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា​ជា​បន្ត​ទៀត ។

បើ​ទោះបីជា​មិន​អាច​បញ្ចេញ​ឲ្យ​ដឹង​ពី​ចំណូល​ដែល​ទទួល​បាន​ពី​ការងារ​សិល្បៈ ប៉ុន្តែ​រ៉ូ​លី​ន អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ចំណូល​ពី​សិល្បៈ​របស់​គេ​ច្រើន​គួ​សម ទាំង​ចំណូល​ពី​ការ​សម្តែង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​វា​ប្រហាក់​ប្រហែលជា​គ្នា ។

តារា​ភេទ​ទី​បី​ដែល​កំពុង​សាង​ភាព​ល្បីល្បាញ និង​ស្រូប​ទាញ​បាន​ទីផ្សារ​ការងារ​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នាង​យេ​យេ​ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដែរ​ពី​ទស្សនិកជន ដោយសារ​តែងតែ​ធ្វើ​ឱ្យ​មហាជន​ផ្ទុះសំណើច​ពេល​ឡើង​សម្តែង ម្តង​ៗ​។

កន្លង​មក​តារា​សម្តែង​យេ​យេ​តែងតែ​បង្ហាញខ្លួន​លក្ខណៈ​ជា​ក្រុម​នៅ​ស្ថានីយទូរទស្សន៍​PNN និង MY TV ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​ពី​កាយវិការ​សម្តែង​របស់​ពួក​គេ ។

ក្រៅពី​ការ​សាង​ភាព​ល្បីល្បាញ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​យេ​យេ ស្រូប​យក​ទីផ្សារ​ពី​ការ​សម្តែង​នៅ​តាម​ក្លឹ​ប​នានា ដែល​ក្នុង មួយ​ខែ​ៗ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការងារ​សិល្បៈ​មិន​តិច​ជាង​៥​ពាន់​ដុល្លារ​ទេ ។

យេ​យេ​បញ្ជាក់​ថា ចំណុច​សំខាន់​ដែល​គេ​អាច​ស្រូប​យក​ទីផ្សារ​សិល្បៈ និង​ទទួលស្គាល់​ពី​ទស្សនិកជន​នោះ គឺ​ដោយសារ​ក្រុម​របស់​គេ​សម្តែង​មិន​មាន​ភាព​ច្រំ​ដែល ពោល​គឺ​មិនមែន​ល្បី​ហើយ​សម្តែង​ឱ្យ​តែ​បាន​ទេ ។

យេ​យេ​និយាយ​ថា «​ក្នុង​ពេល​ដែល​ខ្ញុំ​អាច​ចាប់​ភាព​ល្បីល្បាញ​បាន​ហើយ គឺ​កាន់តែ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មានការ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្លាំង ហើយ​នាង​ខ្ញុំ​តែងតែ​ចំណាយពេល​យូរ​ដើម្បី​រៀបចំ​សាច់​រឿង​សម្តែង ម្តង​ៗ ដោយ​មិន​ឲ្យ​ទស្សនិកជន​ធុញទ្រាន់​នោះ​ឡើយ​» ។

ទោះបី​ល្បីឈ្មោះ​ហើយ​ក្តី​យេ​យេ​ប្រកាស​ថា នៅ​តែ​ទទួល​សម្តែង​គ្រប់​កម្មវិធី មិន​ថា​តូច ឬ​ធំ​ទេ ដោយ​តម្លៃប្រែប្រួល​ទៅ​តាម​នោះ ។ ចំណែក​ប៉ុប​ពី​វិញ មាន​រូប​សម្រស់​ស្រស់​ស្អាត​ជាងគេ ស្ទើរតែ​ដូច​ស្រី​ទាំងស្រុង ។

ប៉ុប​ពី​បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​របស់​ខ្លួន​តាម​រយៈ​ការ​ប្រឡង​បវរកញ្ញា​ភេ​ទី​បី ដែល​នាង​ជាប់​ជាតា​រា​ស្អាត​ដាច់​គេ​ក្នុង​ចំណោម​តារា​ភេទ​ទី​បី​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។

បន្ទាប់​ពី​នោះ​មក​ប៉ុប​ពី បាន​សាង​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់ ។ ចុង​ក្រោយ​នេះ ប៉ុប​ពី​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង​«​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» ព្រមទាំង​ការងារ​សិល្បៈ​ច្រើន​ទៀត​ជា​ហូរហែ ។ ក្រៅពី​អាជីព​សិល្បៈ​ប៉ុប​ពី មានមុខ​របរ​ផ្សេង​មួយទៀត គឺជា​ជាង​ផាត់មុខ ព្រមទាំង​មាន​ហាង​សាឡ​ន​ផ្ទាល់ខ្លួន​ទៀត​ផង ។

ចំណូល​ដែល​ប៉ុប​ពី​ទទួល​បាន​ពី​ការងារ​សិល្បៈ​ធ្វើ​ឱ្យ​នាង​កែប្រែ​មុខមាត់​ថ្មី ក្នុង​នោះ​នាង​បាន​ចំណាយ​លុយរាប់​ពាន់​ដុល្លារ​សម្រាប់​វះកាត់​កែ​ភេទ​របស់​នាង​ឲ្យ​មក​ជា​ស្រី ៕