ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

២-​ចាប់​ពស់វែក​ប្រវែង​៤​ម៉ែត្រ​ដោយ​ដៃ
ទាហាន​ថៃ​ម្នាក់​ចាប់​ពស់វែក​យក្ស​ប្រវែង​៤​ម៉ែត្រ​ដោយ​ដៃទទេ រួម​ទាំង​ប្រលែង​លេង​នៅ​ពេល​វា​កំពុង​បើក​វែក ។

១-​រន្ទះបាញ់​យន្តហោះ
រន្ទះបាញ់​បាន​វាយប្រហារ​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​នៅ​អាកាសយានដ្ឋាន​រដ្ឋ​ផ្ល​រី​ដា កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៧ ធ្វើ​ឱ្យ​បុគ្គលិក​ក្នុង​អាកាសយានដ្ឋាន​រង​របួស ។

២-​ចាប់​ពស់វែក​ប្រវែង​៤​ម៉ែត្រ​ដោយ​ដៃ
ទាហាន​ថៃ​ម្នាក់​ចាប់​ពស់វែក​យក្ស​ប្រវែង​៤​ម៉ែត្រ​ដោយ​ដៃទទេ រួម​ទាំង​ប្រលែង​លេង​នៅ​ពេល​វា​កំពុង​បើក​វែក ។

៣-​កំប៉ុង​ក្រែ​ម​កូរនំ​ផ្ទុះ
តុលាការ​បារាំង​សម្រេច​ឱ្យ​អ្នក​នាំ​ចូល​ក្រែ​ម​កូរនំ​សង​ប្រាក់​១,៩​លាន​អឺ​រ៉ូ​ដល់​នារី​រង​របួស​ដោយ​កំប៉ុង​ក្រែ​ម​ផ្ទុះ​នៅ​ឆ្នាំ​២០១៣ ។

៤-​ជប៉ុន​រំលឹក​ខួប​៧២​ឆ្នាំ​នៃ​ការ​ផ្ទុះ​បរមាណូ​នៅ​ក្រុង​ហ៊ីរ៉ូ​ស៊ី​ម៉ា
កាលពី​ថ្ងៃ​៦ សីហា ២០១៧ បាន​រៀបចំ​ពិធី​រំលឹក​ខួប​គម្រប់​៧២​ឆ្នាំ នៃ​ការ​ទម្លាក់​គ្រាប់​បរមាណូ​នៅ​ក្រុង​ហុ​ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​ដោយ​មាន​លោក​សុ​ី​ន ស៊ូ​អា​បេ នាយក​រដ្ឋមន្ត្រី​ចូលរួម ។

៥-​វៀតណាម​ជួប​គ្រោះ​ទឹកជំនន់​និង​បាក់​ដី​ស្លាប់​២៦​នាក់
សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម​ផ្សាយ​ថា ទឹក​ជន់​លិច​នៅ​ភាគ​ខាងជើង​ប្រទេស​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​២៦​នាក់ ។

៦-​បាញ់​ឆ្លាម​ជាប់​សន្ទូច
 អាជ្ញាធរ​នៅ​រដ្ឋ​ផ្ល​រី​ដា​ស៊ើ​ប​អង្កេត​ករណី​បុរស​ម្នាក់​យក​កាំភ្លើង​បាញ់​ឆ្លាម​មួយ​ក្បាល​ដែល​ជាប់​ផ្លែ​សន្ទូច ។

៧-​កា​តា​ធ្វើ​សមយុទ្ធ​ជាមួយ​តួ​ក​គី
 រថក្រោះ​តួ​ក​គី​ដឹក​តាម​ផ្លូវអាកាស​ទៅ​កាន់​មូលដ្ឋានទ័ព​របស់​ពួក​គេ​នៅ​ក្រុង​ដូ​ហា ប្រទេស​កា​តា កាលពី​ពាក់កណ្តាល​ខែកក្កដា ដើម្បី​ធ្វើ​សមយុទ្ធ​រួម​គ្នា ។

៨-IS​តា​លី​បង់​សម្លាប់​ពលរដ្ឋ​៥០​នាក់
អ្នកនាំពាក្យ​ប្រចាំ​ខេត្ត​Sar-e Pu​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា ក្រុម​IS​តា​លី​បង់​វាយប្រហារ​ភូមិ​មួយ​កាលពី​ថ្ងៃ​ទី​៥ សីហា ២០១៧ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ប្រហែល​៥០​នាក់ និង​ដុត​ផ្ទះ​ជា​ច្រើន​ខ្នង ។

៩-​ចិន​បង់ប្រាក់​សំណង​ប្រហែល​២,២៧​លាន​យាន់​ដល់​ជន​រង​គ្រោះ
អតីត​អ្នកទោស​ជនជាតិ​ចិន​៤​នាក់​បាន​ទទួលសេរីភាព រួម​ទាំង​ប្រាក់​សំណង​របស់​រដ្ឋ​ជាង​២,២៧​លាន​យាន់ ព្រោះតែ​កាត់ក្តី​ច្រឡំ​កាលពី​១៤​ឆ្នាំ​មុន ។

១០-​កើត​មហារីក​ដុះ​សាច់​នៅ​ចិន
 ស្ត្រីជន​ជាតិចិន​ម្នាក់​កើត​មហារីក​ដុះ​សាច់​ពីមុខ​រហូត​ដល់ក និង​មាត់ ហើយ​ជាម​ហារី​កកើត​ពីកោសិកា​សាច់​ខ្ចី​នៃ​ប្រព័ន្ធ​សរសៃប្រសាទ ៕