ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ការិនី​ម្នាក់​ធ្វើ​ឱ្យ​ទស្ស​និក​ជន​ភ្ញាក់​ព្រឺត ពេល​ផ្សាយ​ពី​អាកាស​ធាតុ

6 ឆ្នាំ មុន

​អង់គ្លេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពិធី​ការិនី​សិច​ស៊ី​ម្នាក់​ធ្វើ​ឱ្យ​ទស្សនិកជន​នៅ​តាម​ផ្ទះ​ភ្ញាក់ផ្អើល ដោយ​នាង​

«The Sun» ​របស់​អង់គ្លេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពិធី​ការិនី​សិច​ស៊ី​ម្នាក់​ធ្វើ​ឱ្យ​ទស្សនិកជន​នៅ​តាម​ផ្ទះ​ភ្ញាក់ផ្អើល ដោយ​នាង​បាន​ដោះ​សម្លៀក​បំពាក់​ខាងក្រៅ សល់​តែ​ឈុត​ប៊ី​គី​នី​ក្នុង​ពេល​ផ្សាយ​ព័ត៌មាន​ស្តី​ពី​អាកាសធាតុ​របស់​ស្ថានីយទូរទស្សន៍​មួយ​នៅ​ហុង​ឌូ​រាស់ ។

នាង​Onice Flores​ជា​ពិធី​ការិនី​ព្យាករ​អាកាសធាតុ​របស់​ស្ថានីយទូរទស្សន៍​«HCH»​របស់​ហុង​ឌូ​រាស់​បាន​បង្កើត​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយ​សម្រេចចិត្ត​ផ្សាយ​ព័ត៌មាន​ពី​អាកាសធាតុ​ស្ថិត​ក្នុង​ឈុត​ប៊ី​គី​នី ។ ទស្សនិកជន​នៅ​តាម​គេហដ្ឋាន ពិសេស​បុរស​ពេញចិត្ត​ណាស់​ក្នុង​ពេល​ដែល​នារី​រូប​ស្រស់​អាយុ​១៨​ឆ្នាំ កំពុង​ព្យាករ​ពី​អាកាសធាតុ​នាង​ក៏​ចាប់ផ្តើម​ប្រឡេះ​ឡេវ​ខាងក្រៅ​ពណ៌​ខៀវ​ចេញ បង្ហាញ​រូបរាង​សិច​ស៊ី និង​ទ្រលុកទ្រលន់​នៅ​ក្នុង​ឈុត​ប៊ី​គី​នី​ពណ៌​លឿង ។

នាង​Flores​ជា​ពិធី​ការិនី​ផ្សាយ​ព័ត៌មាន​ស្តី​ពី​អាកាសធាតុ​ក្នុង​វិធី​កម្សាន្ត​«Que Guasa»​ដែល​ផ្សព្វផ្សាយ​តាម​ស្ថានីយទូរទស្សន៍​«HCH» ។ ខណៈ​ពេល​នាង​កំពុង​បន្ត​ដោះ​សម្លៀក​បំពាក់​អតីត​បវរកញ្ញា​រូប​នេះ​និយាយ​ថា​«​អាកាសធាតុ​ហាក់ដូចជា​ក្តៅស្អុះ​ស្អាប់​ក្នុង​ស​ប្តា​ហ៍​នេះ យើង​នឹង​ប្រឈម​មុខ​លើ​សីតុណ្ហភាព​៣០​អង្សា​សេ​» ។

នាង​Flores​បាន​ក្រើនរំលឹក​ថា នឹង​មាន​ផ្គរ រន្ទះ នៅ​កន្លែង​មួយ​ចំនួន និង​មាន​ខ្យល់​កន្ត្រាក់​អាច​ធ្វើ​ឱ្យ​ប៉ើ​ង​សំពត់​បាន ដូច្នេះ​ស្ត្រី​គួរ​កុំ​ពាក់អាវ ឬ​សំពត់ ៕