ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook និង Instagram ជួប​ប្រទះ​បញ្ហា​បច្ចេកទេស

6 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មិន​អាច​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​របស់​ពួក​គេ​ដូច​ជា Facebook និង Instagram ឡើយ កាលពី

មនុស្ស​ជា​ច្រើន​មិន​អាច​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​របស់​ពួក​គេ​ដូច​ជា Facebook និង Instagram ឡើយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ។

យោង​តាម Down Detector ជា​គេហទំព័រ​តាមដាន​បញ្ហា​បច្ចេកទេស និង​អុ​ី​ន​ធើ​រ​ណេ​ត​ផ្សេង​ៗ​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​រាយការណ៍​ថា ពួក​គេ​មាន​បញ្ហា​ក្នុង​ការ​ចូល​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ធំ​ៗ​ទាំង​ពីរ​នេះ ចាប់ពី​ម៉ោង​៩​ព្រឹក (​ម៉ោង​៨​ល្ងាច​សម្រាប់​ប្រទេស​កម្ពុជា​) ។ Facebook ក៏​បាន​ទទួលស្គាល់​ថា ពួក​គេ​មាន​បញ្ហា​បច្ចេកទេស​ផង​ដែរ។

អ្នកនាំពាក្យ​របស់ Facebook និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖« កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ មាន​បញ្ហា​បច្ចេកទេស​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​អាច​ចូល​ទៅ​ប្រើប្រាស់​សេវាកម្ម Facebook បាន ។ ពួក​យើង​បាន​ស៊ើប​ពី​បញ្ហា​នេះ​ភ្លាម​ៗ និង​កំពុង​តែ​ដំណើរការ​សេវាកម្ម​ជា​ថ្មី​សម្រាប់​អ្នក​ទាំងអស់​គ្នា ។ ពួក​យើង​សូមទោស​សម្រាប់​ផលវិបាក​ដែល​បង្ក​ឡើង​»​។ Facebook នៅ​មិន​ទាន់​ច្បាស់​ទេ​ថា អ្វី​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ ។

មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​កំហឹង​របស់​ពួក​គេ​លើ Twitter ព្រោះ​មិន​អាច​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដែល​ខ្លួន​ចូល​ចិត្ត ។

អ្នក​ប្រើប្រាស់ Twitter ម្នាក់​និយាយ​ថា ៖«Facebook មិន​ដំណើរការ​ទេ ព្រោះ​ពួក​គេ​កំពុង​តែ​ជួសជុល ប៉ុន្តែ​អ្នក​ប្រហែលជា​អាច​ប្រើប្រាស់​បាន​ម្តងទៀត បន្ទាប់​ពី​ជួសជុល​រួច » ។

មនុស្ស​មួយ​ចំនួន​មិន​អាច​ចូល​ទៅ​កាន់​គណនី Facebook ទាំងស្រុង​តែ​ម្តង ហើយ​មួយ​ចំនួន​ទៀត​រាយការណ៍​ថា មាន​បញ្ហា​បង្ហោះ​អ្វីមួយ​លើ Facebook ឬ Share ពី​ប្រព័ន្ធ​ដទៃ​ដូច​ជា Twitter មក​កាន់ Facebook ជាដើម ។

សម្រាប់ Instagram វិញ អ្នក​ប្រើប្រាស់​មួយ​ចំនួន​រាយការណ៍​ថា ពួក​គេ​មិន​អាច​ចូល​ទៅ​កាន់​គណនី​របស់​ខ្លួន​បាន​ឡើយ​, មិន​អាច Refresh News Feed, មិន​អាច​បង្ហោះ​ជា Instagram Stories និង​មិន​អាច Like រូបភាព​ជាដើម ៕