ពៅ សក្តិសិទ្ធិ ខកចិត្តក្រោយចាញ់សិស្សប្អូន
រាជធានីភ្នំពេញ ៖ ពៅ សក្ដិសិទ្ធិ មកពីក្លិបតាព្រហ្មមានជ័យ សម្ដែងការខកចិត្តយ៉ាងខ្លាំងក្រោយចាញ់ពិន្ទុ សរ រាជសីហ៍ មកពីក្លិបមោងឫស្សីមរតកគុនខ្មែរ ក្នុងជំនួបប្រកួតជាលក្ខណៈ
រាជធានីភ្នំពេញ ៖ ពៅ សក្ដិសិទ្ធិ មកពីក្លិបតាព្រហ្មមានជ័យ សម្ដែងការខកចិត្តយ៉ាងខ្លាំងក្រោយចាញ់ពិន្ទុ សរ រាជសីហ៍ មកពីក្លិបមោងឫស្សីមរតកគុនខ្មែរ ក្នុងជំនួបប្រកួតជាលក្ខណៈ
រាជធានីភ្នំពេញ ៖ ពៅ សក្ដិសិទ្ធិ មកពីក្លិបតាព្រហ្មមានជ័យ សម្ដែងការខកចិត្តយ៉ាងខ្លាំងក្រោយចាញ់ពិន្ទុ សរ រាជសីហ៍ មកពីក្លិបមោងឫស្សីមរតកគុនខ្មែរ ក្នុងជំនួបប្រកួតជាលក្ខណៈម៉ារ៉ាតុងអន្តរជាតិនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីកាលពីយប់ថ្ងៃទី២៦ សីហា កន្លងមកនេះ ។
ពៅ សក្ដិសិទ្ធិ ដែលជាជើងខ្លាំងលំដាប់ជួរមុខមួយរូបក្នុងពិភពប្រដាល់កម្ពុជាបានចាញ់ទាំងមិនអស់ចិត្តក្នុងជំនួបប្រកួតជាមួយសរ រាជសីហ៍ កាលពីយប់ថ្ងៃសៅរ៍ ។
កីឡាកររូបនេះរៀបរាប់ទាំងសោកស្ដាយថា ប្រសិនជាជើងទាំងសងខាងរបស់លោកនៅរឹងមាំដូចធម្មតានោះ មិនបណ្ដោយឱ្យសរ រាជសីហ៍ យកឈ្នះបានដោយងាយនោះទេ ។ លោកថា ឆ្លងកាត់ការប្រកួតនៅក្នុងវគ្គជម្រុះ ថ្វីដ្បិតតែលោកឈ្នះកីឡាករថៃឈ្មោះ Kongpha khavដោយពិន្ទុមែន ប៉ុន្តែជើងទាំងសងខាងរបស់លោកត្រូវកីឡាករថៃរូបនេះទាត់ឱ្យឈឺស្ទើរតែកម្រើកលែងកើតទៅហើយ ។ ពេលជួបសរ រាជសីហ៍ នៅវគ្គផ្ដាច់ព្រ័ត្រ លោកពិតជាជួបការលំបាកខ្លាំងមិនអាចបញ្ចេញក្បាច់គុនឱ្យអស់ពីខ្លួនឡើយដោយសារតែឈឺជើងខ្លាំងពេក ។
លោកពិតជាចង់ប្រកួតម្ដងទៀតដើម្បីជម្រះបញ្ជីឱ្យដឹងស-ខ្មៅ មិនចង់ចាញ់ដោយមិនអស់ចិត្តហើយទទួលប្រាក់រង្វាន់២លានរៀលតាមរយៈដណ្ដើមបានតំណែងជើងឯករងបែបនេះទេ ។
ចំណែកសរ រាជសីហ៍ បាននិយាយថា លោកផ្ដួលកីឡាករថៃឈ្មោះMongkhun Sith Samrandeth ឱ្យសន្លប់នៅត្រឹមទឹកទី២ទើបកម្លាំងមិនទាន់ថយចុះ ។ លោកថា រាមច្បង ពៅ សក្ដិសិទ្ធិ ពិតជាមិនងាយយកឈ្នះដោយស្រួលមែនបើគាត់មិនចំណាយកម្លាំងច្រើននៅក្នុងវគ្គជម្រុះទេនោះ ។ នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកម៉ារ៉ាតុងក្នុងប្រភេទទម្ងន់៧១គីឡូក្រាមលើកនេះ សរ រាជសីហ៍ ត្រូវគេឃើញមានប្រៀបជាងដាច់តាំងពីទឹកទី១និងទី២ម្ល៉េះ ។
ចូលដល់ទឹកទី៣និងទី៤ ពៅ សក្ដិសិទ្ធិបានវាយបកសងវិញបង្ខំឱ្យសរ រាជសីហ៍ ដកថយមិនហ៊ានចូលផ្ដេសផ្ដាស់គ្រាន់តែរាល់ការវាយចេញរបស់គេមិនសូវចំគោលដៅល្អប៉ុណ្ណោះ។ ចូលដល់ទឹកទី៥ សរ រាជសីហ៍ ជាអ្នកមានប្រៀបជាងដាច់តែម្ដង ដូច្នេះចៅក្រមទាំង៥រូបបានកាត់ក្ដីឱ្យ សរ រាជសីហ៍ ឈ្នះពិន្ទុដោយមិនឯកច្ឆន្ទ៤ទល់១ អមជាមួយនឹងទឹកប្រាក់៤លានរៀល ។
ចំណែកគូសងសឹកកីឡាករ ពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា បានធ្វើឱ្យកីឡាករពុទ្ធ អ៊ំអ័ន មកពីក្លិបពុទ្ធសិរីវង្សពោធិ៍សែនជ័យ ជួបការបរាជ័យជាលើកទី២តាមរយៈការយកឈ្នះដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ