ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ចិត្ត! ​យក​ទឹកកាម​ចាក់​ពីលើ​នារី​ណា​ដែល​គេ​ពេញចិត្ត

6 ឆ្នាំ មុន

The Sun ​របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧​ផ្សាយ​ថា

The Sun ​របស់​អង់គ្លេស កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧​ផ្សាយ​ថា​ លោក​យូ​ថា​កា អ៊ូ​កា​ជី​ន អាយុ​៤៣​ឆ្នាំ ​សារភាព​ប្រាប់​ប៉ូលិស​ក្រុង​តូ​ក្យូ​របស់​ជប៉ុន ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​ថា រូបគេ​បាន​លួច​តាមដាន​នារី​ដែល​គេ​ពេញចិត្ត ក្រោយមក​យក​ទឹក​ស្ពែ​ម​របស់​ខ្លួន​ស្រោច​ពីលើ​ពួក​នាង ។

នៅ​ឆ្នាំ​២០១៧​នេះ​គេ​បាន​បង្កហេតុ​លើ​នារី​ចំនួន​៨​នាក់ ។ រូបគេ​បាន​បម្រើ​ការងារ​ជា​បុគ្គលិក​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ក្រុង​តូ​ក្យូ ។ នៅ​ពេល​ឃើញ​នារី​ស្អាត​គេ​លួច​តាមដាន ដោយ​កាន់​ស្រោមអនាម័យ​ផ្ទុក​ទឹក​ស្ពែ​ម​ទៅ​ជាមួយ ។ សម្រាប់​នារី​រង​គ្រោះ​ចុង​ក្រោយ​អាយុ​ប្រហែល​២៥​ឆ្នាំ ហើយ​ខណៈ​ពេល​នាង​ដើរ​ឡើងជណ្តើរ​យន្ត​គេ​ក៏​យក​ទឹក​ស្ពែ​ម​ជះ​ដាក់​នាង​នៅ​ពេល​នាង​ដឹងខ្លួន​ក៏​ទាស់​សំដី​ជាមួយ​គ្នា ។

ប៉ូលិស​បាន​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ទើប​តាម​រក​ចាប់ខ្លួន​ជនល្មើស​បាន ។ គេ​សារភាព​ប្រាប់​ថា ធ្វើ​បែប​នេះ​ទៅ​លើ​នារី​ដែល​គេ​ពេញចិត្ត​តែ​ប៉ុណ្ណោះ ។ នៅ​ពេល​ប៉ូលិស​សួរនាំ​ថា ហេតុ​អ្វី​ក៏​ប្រតិបត្តិ​បែប​នេះ ? គេ​ឆ្លើយ​ថា​«​ខ្ញុំ​មាន​អារម្មណ៍​ផ្លូវភេទ​ជា​រៀង​រាល់​លើក នៅ​ពេល​ឃើញ​ត្រគាក​របស់​នារី ។

ខ្ញុំ​ពេញចិត្ត​នារី ជា​ពិសេស​នៅ​ត្រង់​ត្រគាក ។

ខ្ញុំ​ធ្លាប់​បង្កហេតុ​ចំនួន​៧​ទៅ​៨​លើក​រួច​មក​ហើយ​» ។

អ៊ូ​កា​ជី​ន​បាន​ដាក់​កំហុស​ទៅ​លើ​ក្រុម​គ្រួសារ​របស់​គេ​ដែល​ធ្វើ​ឱ្យ​រូបគេ​ប្រព្រឹត្ត​បែប​នេះ ៕