ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! បែកគ្នាហើយ​នៅ​មក​រករឿង​ឱ្យ​ប្រពន្ធ​ដោះ​អាវ​ផ្អើល​ពេញ​ផ្សារ

6 ឆ្នាំ មុន

​កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧ ផ្សាយ​ថា នៅ​ហាង​ទំនិញ​មួយ​ក្នុង

«News China»​ របស់​ចិន ​កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧ ផ្សាយ​ថា នៅ​ហាង​ទំនិញ​មួយ​ក្នុង​ក្រុង​អ៊ូ​ស៊ី ភាគ​ខាងត្បូង​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន អតីត​ប្តី​ជួប​ប្រពន្ធ​ដោយ​ចៃដន្យ​ក៏​ទាមទារ​របស់​ដែល​ខ្លួន​ទិញ​ជូន ដូច្នេះ​ហើយ​អតីត​ប្រពន្ធ​ស្រាត​សម្លៀក​បំពាក់​ប្រគល់​ឱ្យ​ភ្លាម ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា នារី​ម្នាក់​ចៃដន្យ​បាន​ជួប​អតីត​ប្តី​នៅ​ពេល​កំពុង​ដើរ​ក្នុង​ហាង​លក់ទំនិញ ។ ភ្លាម​នោះ​អតីត​ប្តី​និយាយ​ថា «ទូរស័ព្ទ​ដែល​នាង​ប្រើ និង​សម្លៀក​បំពាក់​ដែល​កំពុង​ស្លៀកពាក់ គឺជា​របស់​ដែល​គេ​ទិញ​ឱ្យ ដូច្នេះ​ត្រូវ​ប្រគល់​ឱ្យ​គេ​វិញ» ។ ឮ​ដូច្នេះ​អតីត​ប្រពន្ធ​ទ្រាំ​មិន​បាន​ក៏​បោះ​ទូរស័ព្ទ​នៅ​លើ​កម្រាល​ឥដ្ឋ ពិសេស​ដោះ​សម្លៀក​បំពាក់​ចេញ ។ ជា​រឿង​មិន​គាប់​ភ្នែក ​បុរស​ជា​ប្តី​ព្យាយាម​ហាម​នាង​មិន​ឱ្យ​ស្រាត​ឈុត​ក្នុង ព្រោះ​ខ្មាស​មហាជន ។ អតីត​ប្រពន្ធ​មិន​ស្តាប់​ក៏​ស្រាត​ចេញ រួច​ប្រគល់​ឱ្យ​ប្តី ហើយ​ដើរ​ចេញ​ទៅ ៕