ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ៃ សុគន្ធ ផ្ទុះ​ជម្លោះ​ជាមួយ​ច​ន ច័ន្ទ​តារា រាលដាល​ដល់​ច​ន ច័ន្ទ​ល​ក្ខិ​ណា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​ម៉ៃ សុគន្ធ ទាស់ទែង​ខ្លាំង​ជាមួយ​តារា​ថ្មី​លោក​ច​ន ច័ន្ទ​តារា ហើយ​ជម្លោះ​នេះ​រីក​រាលដាល​ដល់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​បងស្រី​របស់​ច័ន្ទ​តារា ទៀត ។

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​ម៉ៃ សុគន្ធ ទាស់ទែង​ខ្លាំង​ជាមួយ​តារា​ថ្មី​លោក​ច​ន ច័ន្ទ​តារា ហើយ​ជម្លោះ​នេះ​រីក​រាលដាល​ដល់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​បងស្រី​របស់​ច័ន្ទ​តារា ទៀត ។

លោក​ម៉ៃ សុគន្ធ បាន​រិះគន់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា​មិន​សមជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដែល​ទើបតែ​ជាប់​ឆ្នោត ថ្មី​ៗ​កន្លង​មកនេះ​ទេ ។

កំសួល​ភ្លើងកំហឹង​បាន​ឆេះ​ឡើង ដោយ​ផ្តើម​ចេញពី​ពាក្យ​សម្តី​មួយ​ម៉ា​ត់របស់​ប្អូនប្រុស​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា គឺ​លោក​ច​ន ច័ន្ទ​តារា ដែល​ប្រើ​ទៅ​លើ​លោក​ម៉ៃ សុគន្ធ គឺ​ពាក្យ​ថា​«Mr បង្គន់​» ។ ពាក្យ​មួយ​ម៉ាត់​នេះ​បង្កើត​ទៅ​ជា​អណ្តាតភ្លើង​យ៉ាង​ធំ​មួយ និង​រាលដាល​ដល់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ទៀត ។

លោក​ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កដោយ​ប្រើ​ពាក្យ​សម្តី ធ្ងន់​ៗ​លើ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​ប្អូនប្រុស​របស់​នាង​ថា «​ដំបូង​គិត​ហើយ​ថា​លោកស្រី​ប្រធាន​សមាគម​សិល្បៈ និង​ខ្ញុំ​សូម​បញ្ចប់​សាច់​រឿង ទោះ​ខាង​ណា​លើស​ឬ​ខ្វះ ក៏​សូម​អភ័យទោស​បញ្ចប់​ចុះ តែ​វា​មិន​ចប់​ឯណា ! សួរ​ថា​ជា​ប្រធាន​សមាគម សូ​ម្បី​តែ​ប្អូន​ខ្លួន​មើល​ប្រដៅ ណែនាំ​សុជីវធម៌​ក្នុង​សង្គម​គ្រួសារ និង​សង្គម មិន​បាន​ផង ចង់ទៅ​ណែនាំ​តម្រង់ផ្លូវ​អ្នកសិល្បៈ និង​សិល្បៈ​ជំនាន់​ក្រោយ​យ៉ាង​ម៉េ​ច​ទៅ ។ បើ​មហាជន​រិះគន់​ដៀល​ជេរ ដូច​មិន​ខឹង និង​ក្តៅ​ទេ តែ​គាត់​ជា​អ្នកសិល្បៈ​មួយ​រូប​ដែរ ហាមាត់​មក «​វា អា​…» អុ​ី​ចឹ​ង​ប្រហែលជា​ក្នុង​គ្រួសារ​គាត់​ប្រើ​តែ​ភាសា​បែប​ហ្នឹងហើយ​មើលទៅ ។ ស្តាយ​ណាស់​ដែល ប្អូន​ៗ​បោះ​ឆ្នោត​ឱ្យ កំពូល​តារា​សំបូរ​រឿងអាស្រូវ (​ល្មម​រៀន​កាត់​បន្ថយ​ចរិត​បែប​ហ្នឹង​ទៅ ហើយ​ក៏​រៀន​កែ​លម្អ​ខ្លួន និង​ប្អូន​ដ៏​ល្អ​របស់​ខ្លួន​ផង​) ។

អូ ! ភ្លេច ប្រហែល​សម្តី​លោក​ប្អូន​របស់​លោកស្រី​ប្រធាន ចូល​សិល្បៈ​បាន​តាម​រយៈ​ខ្សែ​ទុយោ និង​តោង​សារុង​ហើយ បាន​គាត់​មិន​យល់​ភាសា​បែប​ណា​ត្រូវ​ប្រើ បែប​ណា​ដែល​មិន​ត្រូវ ប្រើ​ក្នុង​នាម​យើង​ជា​អ្នកសិល្បៈ​» ។

បន្ទាប់​ពី​បញ្ចេញ​សារ​រិះគន់​យ៉ាង​ធ្ងន់​ពី​លោក​ម៉ៃ សុគន្ធ បែប​នោះ​មក នៅ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​ណាមួយ​ពី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​ប្អូនប្រុស​របស់​នាង​នៅឡើយ​ទេ ។

មិនមែន​ជា​រឿងលើក​ដំបូង​ទេ​សម្រាប់​ការ​រិះគន់​ចំពោះ​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ខណៈ​រហូត​មក​ដល់​ពេល​នេះ​លោក​សុវណ្ណ មក​រា នៅ​តែ​បន្ត​បង្ហោះ​សារ​ផ្លែផ្កា និង​សួរនាំ​ប្រាក់​មូលនិធិ​សមាគម​ដែល​ទទួល​បាន​នា​ពេល​កន្លង​មក ៕