ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ពេល​នេះ​ក្រុង​សែន​មនោរម្យ​ចុះ​អាប់​យ៉ាង​ខ្លាំង

6 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ​បើ​តាមប្រភព​​ព័ត៌​មាន​ពីភ្នាក់​ងារ​កោះ​សន្តិ​ភាព​​បាន​ឱ្យ​ដឹងថា

ខេត្ត​មណ្ឌលគិរី ៖ ​បើ​តាមប្រភព​​ព័ត៌​មាន​ពីភ្នាក់​ងារ​កោះ​សន្តិ​ភាព​​បាន​ឱ្យ​ដឹងថា ខណៈពេល​​នេះ​ស្ថានភាព​អាកាស​ធាតុ​នៅ​ក្រុង​សែន​មនោរម្យ កំពុង​ចុះផ្សែង​​អាប់​យ៉ាង​ខ្លាំង កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ ​នៅចំណុច​ផ្លូវ​ជាតិ​លេខ៧៦ ស្ថិត​ក្នុង​​ស្រុក​អូររាំង និង​ស្រុក​កែវសីម៉ា ក្រុង​សែន​មនោរម្យ ។

​តាម​ប្រភព​ពី​​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​បាន​​ឱ្យ​ដឹង​ទៀតថា អាកាស​ធាតុ​នៅ​ក្រុង​សែន​មនោរម្យ មិន​មាន​ភ្លៀង​ធ្លាក់​ទេ ប៉ុន្តែ​​កំពុងតែ​​ចុះ​​អាប់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ព្រោះ​​មើល​​​ផ្លូវ​បាន​​តែ​ទី​ជិត មិន​អាច​មើល​ឆ្ងាយ​បាន​ទេ ដូច្នេះ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ​៧៦ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​​ធ្វើ​ដំណើរ ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ជា​យថាហេតុ ៕