ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ និង មាស សុ​ជាតិ ជួប​ថៃ​ថ្ងៃអាទិត្យ​មួយ​ណា​សម្រេច​គោលដៅ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ នៅ​លើ​សង្វៀន

រាជធានី​ភ្នំពេញ ៖  រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​មាស សុ​ជាតិ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​នា​ថ្ងៃអាទិត្យ​ទី​២៧ សីហា ចុង​ស​ប្តា​ហ៍​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា​ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្តួល​អីុចឹង​នោះ​។

រឿង សោ​ភ័​ណ្ឌ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយកីឡាករ​ថៃ​ឈ្មោះ ផេ​ត ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់៦៩​គីឡូក្រាម​លើក​នេះ​មិន​ទាន់​ដឹង​ថា​យ៉ាងណានោះ​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​វាយតម្លៃ​ពី​អ្នកទស្សនា​ភាគច្រើន​សុទ្ធតែ​មាន​ទំនុកចិត្ត​លើសមត្ថភាព​រឿង សោ​ភ័​ណ្ឌ​ដោយសារ​កីឡាកររូប​នេះ​មាន​ភាព​រហ័សរហួន កម្លាំង​ខ្លាំងកណ្ដាប់ដៃ​ធ្ងន់ ពេល​វាយ​ចេញ​ម្ដង​ៗ​ត្រូវ​ចំ​គោលដៅ​ល្អ​ណាស់ ។ ចាំ​មើល​រឿង សោ​ភ័​ណ្ឌ អាច​ផ្ដួល​កីឡាករ​ថៃ​រូប​នេះ​បាន​ឬ​អត់ ។

មាស សុ​ជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឆាយ លេ​ក ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​បង្ហាញមុខ​នៅ​លើ​សង្វៀន​ភី​អិន​អិន​ពី​មុន​មក​ដែរ​គ្រាន់តែ​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​កីឡាករ មាស សុ​ជាតិ ប៉ុណ្ណោះ ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក មាស សុ​ជាតិ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ថ្វីដៃ​ប្រកួត​​នៅ​លើ​សង្វៀន​មិនធម្មតា ។ ជា​ពិសេស​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ។ ទោះបី​យ៉ាងណា គេ​មិន​អាច​មើល​ស្រាល​លើ​ឆាយ លេ​កបាន​ឡើយ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មាន​សមត្ថភាព​មិន​អន់​ឡើយ ទាំង​ស្នៀត​កែង​និង​ជង្គង់​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​ដូច​គ្នា ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​ទៀត​ផង ។ ចាំ​មើល​គូ​នេះ​អ្នក​ណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន ។

ចំណែក​គូ​បើក​ឆាក កីឡាករ​វ័យក្មេង វ័​ន្ត ថៃ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ក្លាវ ក្លាយ ក្នុង​ប្រភេទ​ទម្ងន់​២៨​គីឡូក្រាម ។ ឯ​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ កីឡាករ ផល វិចិត្រ មក​ពី​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ រតនា សីហា មក​ពី​ក្លិប​ប្រដាល់​គុន​ខ្មែរ ៕