ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្តសិចបែប3D ដំបូង​ក្នុងពិភពលោកមានចំណងជើងថា Sex and Zen នឹងដាក់​បញ្ចាំង​ក្នុង​ទី​ក្រុងហុងកុង

13 ឆ្នាំ មុន

អ្នក​និយម​មើល​ខ្សែ​ភាពយន្ត​បា​ន​នាំ​គ្នា​មក​ មើល​ខ្សែ​ភាពយន្ត​សិច​បែប​3D​ ដែល​​នឹង​ដាក់​ បញ្ជាំង​ ​ក្នុង​រោង​ភាពយន្ត​ទី​ក្រុង​ហុង​កុង​នា​ថ្ងៃ​​ព្រហស្បតិ៍​នេះ ​ហើយ​មាន​រោង​​កុន​​មួយ​​ចំនួន​​លក់​សំបុត្រ​​អស់​រួច​ជា​ស្រេច​ហើយ។ ​ខ្សែ​ភាពយន្ត​ដែល​យក​គំរូ​បែប​ធូររ​លុង​នៃ​​ការ​អប់រំ​លើ​បញ្ហា​សីលធម៌​បែប 3D ​មួយ​នេះ​​មាន​ចំណង​ជើង​ថា ​​Sex and Zen Entreme Ecstasy ​ដែល​​ចំណាយ​​​​ប្រាក់​​ក្នុង​​ការ​​ថត​

អ្នក​និយម​មើល​ខ្សែ​ភាពយន្ត​បា​ន​នាំ​គ្នា​មក​ មើល​ខ្សែ​ភាពយន្ត​សិច​បែប​3D​ ដែល​​នឹង​ដាក់​ បញ្ជាំង​ ​ក្នុង​រោង​ភាពយន្ត​ទី​ក្រុង​ហុង​កុង​នា​ថ្ងៃ​​ព្រហស្បតិ៍​នេះ ​ហើយ​មាន​រោង​​កុន​​មួយ​​ចំនួន​​លក់​សំបុត្រ​​អស់​រួច​ជា​ស្រេច​ហើយ។ ​ខ្សែ​ភាពយន្ត​ដែល​យក​គំរូ​បែប​ធូររ​លុង​នៃ​​ការ​អប់រំ​លើ​បញ្ហា​សីលធម៌​បែប 3D ​មួយ​នេះ​​មាន​ចំណង​ជើង​ថា ​​Sex and Zen Entreme Ecstasy ​ដែល​ចំណាយ​​​ប្រាក់​ក្នុង​ការ​ថត​អស់​​៣,២​លានដុល្លារ និង​មាន​ឈុតស្នេហាច្រើនគូ ឈុត​ស្នេហាលើ​ទោង និង​មាន​ឈុតខ្លះទៀត​ បង្ហាញ​ពីភាព​ត្រេ​ក​ត្រ​អា​ល​ក្នុងការរួមមេត្រី​ជា​មួយ​ទេស​ភាពដ៏ស្រស់​​ស្អាតថែមទៀត​ផង​ ។

អ្នកដែលចូលចិត្តមើលរឿង អ្នកដើរតាមផ្លូវ អ្នកធ្វើការក្នុងការិយាល័យ ជនចូលនិវត្តន៍ និង​មាន​សិស្សផងដែរ​នោះ​ បានឈរតំរង់ជួរគ្នា​នៅខាងក្រៅរោង​​ដោយ​ស្រេកឃ្លាន ទន្ទឹងរង់​ចាំមើលសកម្មភាព​ក្នុងខ្សែភាពយន្តបែប3D មួយនេះ​ ។ ក្នុងចំណោមអ្នកចូលមើលនោះក៏មានស្រ្តីផងដែរ និង​មិនបង្ហាញ​ពីភាពអៀនខ្មាស់ក្នុងការមើល​រឿង​នោះ​ឡើយ។ ខ្សែភាពយន្តដែលមានរយៈ​១១៣​នាទីនេស្ថិតនៅ​ក្នុងប្រភេទទី៣​ ក្នុងទីក្រុង​ហុងកុង និងត្រូវហាមប្រាមមនុស្សអាយុក្រោម​១៨ឆ្នាំទស្សនា​ ។

ខ្សែភាពយន្តដែលថតក្នុងសម័យរជ្ជកាលមីង  ​នេះ​ជាខ្សែភាពយន្តនិយាយពី បុរសក្មេង​ម្នាក់​ដែលចាប់​ផ្តើមប្រឡូក ក្នុងពិភពល្បែង​សេ្នហា​ដ៏​សែនឆ្អែតឆ្អត់ហើយដឹងថា អតីតភរិយារបស់គេ ជាម្ចាស់ស្នេហា​ពិតក្នុងជីវិតរបស់ខ្លួន។ ក្នុង​រឿង​នោះក៏មានការចូលរួមពីសំណាក់តារាជប៉ុនពីររូប​ផងដែរគឺនាង Yukki Suo និងនាង Saori Hara។

ក្រៅពី​ទីក្រុងហុងកុង​ ខ្សែភាព​យន្តនោះ នឹងត្រូវដាក់បញ្ចាំងនៅកោះតៃវ៉ាន់ក្នុងថ្ងៃសុក្រ  និងកំពុងតែទទួលបានការ​ចាប់​ ​អារ​ម្មណ៍ពីទី ផ្សារនានាក្នុងតំបន់អាស៊ី រួមមានប្រទេសជប៉ុន កូរ៉េ ជាងនោះទៅ​ទៀតគឺមានប្រទេសក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក​ផងដែរ នេះបើតាមសម្តីរបស់​លោក​​អ្នក​ផលិត​ខ្សែភាពយន្ត។ ខ្សែភាពយន្ត​នោះ​ធ្វើ​ឱ្យគេ​នឹកឃើញ​ពី​ខ្សែ​ភាពយន្តមួយ​កាលពី​ឆ្នាំ​១៩៩១​ដែលស្ថិតនៅក្នុង​លំដាប់ខ្ពស់ ក្នុងការ​ពេញនិយម​ក្នុងចំណោមខ្សែភាពយន្ត​សិច​ហុងកុង​ដែរ ។ អ្នកដឹកនាំរឿងជាតិអ៊ីតាលី Tinto Brass​បានប្រកាសថា ការផលិតខ្សែភាពយន្ត3D នោះ​យកគំរូតាមរឿងកាលពីឆ្នាំ១៩៧៩៕