ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​15​នាក់​ឆ្លង​ជំងឺ​ឆ្កែឆ្កួត ព្រោះតែរំលោ.ភ​សត្វ​លា​

6 ឆ្នាំ មុន

អង់គ្លេស​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា យុវជន​​ចំនួន​១៥​នាក់​បាន​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ក្រោយ​ពី​

«Mirror» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា យុវជន​ម៉ា​រ៉ុ​ក​ចំនួន​១៥​នាក់​បាន​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ក្រោយ​ពី​ពួក​គេ​រំលោភ​បូក​លើ​សត្វ​លា​ បណ្តាល​ឱ្យ​ឆ្លង​រោគ។

សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា ក្មេង​ប្រុស​មួយ​ក្រុម​នោះ​មាន​អាយុ​ពី​៧​ដល់​១៥​ឆ្នាំ ត្រូវ​ចូល​ព្យាបាល​បន្ទាន់ ក្រោយ​ពី​ប្រទះ​ឃើញ​សត្វ​លា​មាន​វីរុស​ឆ្កែឆ្កួត ។ ពួក​គេ​ត្រូវ​សម្រាក​​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រយៈពេល​មួ​យស​ប្តា​ហ៍ ខណៈ​ពេល​លា​មួយ​ក្បាល​នោះ​ត្រូវ​សម្លាប់​ចោលការ​ពារ​មិន​ឱ្យ​រីក​រាលដាល​វីរុស ។

ក្រុម​គ្រូពេទ្យ​របស់​កុមារ​ទាំងអស់​បញ្ជាក់​ថា ពួក​គេ​កំពុង​ស្ថិត​ក្នុង​ក្តី​បារម្ភ និង​ភ័យ​ខ្លាច​ក្រោយ​ពី​ត្រូវ​អ្នកស្រុក​ជា​ច្រើន​ដៀលត្មះ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អាជ្ញារ​ធរ​នៅ​ក្រុង​កើតហេតុ​កំពុង​ត្រួតពិនិត្យ​មើល​ថា តើ​មាន​នរណា​ខ្លះ​ដែល​បាន​ប៉ះពាល់ ឬ​រួមរ័ក​សត្វ​លា? តួលេខ​អ្នក​ឆ្លង​វីរុស​កើន​ខ្ពស់​ដោយ​ក្រុម​គ្រួសារ​ខ្លះ​បាន​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​នៅ​តំបន់​ផ្សេង​ ដើម្បី​គេចវេះ​ពី​ការ​អៀនខ្មាស ។ ក្រៅពី​នេះ​មាន​ក្រុម​គ្រួសារ​ជា​ច្រើន​នាំ​កូនចៅ​របស់​ខ្លួន​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ ដើម្បី​ការពារ ៕