ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៤-​សត្វ​ចម្លែក​នៅ​សមុទ្រ
យុវជន​អូស្ត្រាលី​ម្នាក់​អាយុ​១៦​ឆ្នាំ ត្រូវ​បាន​សត្វ​សមុទ្រ​ចម្លែក​ខាំ​ជើង​បណ្ត​ល​ឱ្យ​ហូរ​ឈាម រហូត​បង្កើត​ច​ម្ង​ល់​ថា

១-​មនុស្ស​យន្ត​ប្រកួត​បាល់ទាត់
មនុស្ស​យន្ត​ធុន​តូច​ដណ្តើម​បាល់​ក្នុង​ការ​ប្រកួត​ជើង​ឯង​មនុស្ស​យន្ត​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៧ ដល់​៣០ កក្កដា ២០១៧ ។

២-​រថយន្ត​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ
«Numa9»​ជា​រថយន្ត​ថាមពល​ពន្លឺព្រះអាទិត្យ​ចូលរួម​ប្រណាំង​ក្នុង​កម្មវិធី​«Bridgestone World Challenge»​រៀបចំ​ឡើង​នៅ​អូស្ត្រាលី ។

៣-​គ្រោង​«​ម៉ាំ​មី​មនុស្ស​ពិភព​ផ្កាយ​»​ប្រទះ​ឃើញ​នៅ​ប៉េ​រូ
គ្រោង​ម៉ាំមី​មនុស្ស​ពិភព​ផ្កាយ​ប្រទះ​ឃើញ​ក្នុង​ផ្នូរ​បុរាណ​មួយ​នៅ​ប្រទេស​ប៉េ​រូ និង​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​ថា តើ​រូបភាព​នេះ​ជា​ការ​បោក​បញ្ឆោត ឬ​បែប​ណា ?

៤-​សត្វ​ចម្លែក​នៅ​សមុទ្រ
យុវជន​អូស្ត្រាលី​ម្នាក់​អាយុ​១៦​ឆ្នាំ ត្រូវ​បាន​សត្វ​សមុទ្រ​ចម្លែក​ខាំ​ជើង​បណ្ត​ល​ឱ្យ​ហូរ​ឈាម រហូត​បង្កើត​ច​ម្ង​ល់​ថា​តើ​ជា​សត្វ​អ្វី ? ជា​ចុង​ក្រោយ​អ្នកជំនាញ​ដោះស្រាយ​ច​ម្ង​ល់​ថា​ជា​«​ចៃ​សមុទ្រ​»​។

៥-​ឆ្លាម​ចម្លែក​កម្រ​មាននៅ​លើ​លោក
 «Megamouth»​ជា​ឆ្លាម​ដ៏​កម្រ​ជាប់​អួន​របស់​អ្នកនេសាទ ប្រទេស​ជប៉ុន បច្ចុប្បន្ន​អាជ្ញាធរ​បាន​លែង​វិញ ប៉ុន្តែ​២​ថ្ងៃក្រោយ​បែរជា​ប្រទះ​ឃើញ​សព ។

៦-​មនុស្ស​យន្ត​យក្ស​នៅ​ប្រទេស​ចិន
 មនុស្ស​យន្ត​ប្រយុទ្ធ ឬ​មនុស្ស​យន្ត​យក្ស​បញ្ជា​ដោយ​មនុស្ស​មាន​ទម្ងន់​៤.០០០​គីឡូក្រាម តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​«G-Festival 2017»​នៅ​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។

៧-​ឆ្លាម​លោត​ចូល​នាវា
បុរស​អូស្ត្រាលី​ម្នាក់​ពេល​ចេញ​នេសាទ​ត្រី ត្រូវ​ត្រី​ឆ្លាម​មួយ​ក្បាល​ប្រវែង​ជាង​២​ម៉ែត្រ​លោត​ចូល​នាវា​ធ្វើ​ឱ្យ​ភ័យរន្ធត់ ។

៨-​ស្វា​សែន​ចេះ​ងាប់​ក្នុង​អាយុ​៣៩​ឆ្នាំ
«Chantek»​ស្វា​ឈ្មោល​នៅ​សួនសត្វ​អា​ត្ល​ង់​តា និង​ជា​ស្វា​លើក​ដំបូង​នៅ​លើ​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​៧ សីហា ២០១៧ ខណៈ​ពេល​មាន​អាយុ​៣៩​ឆ្នាំ ។

៩-​ស្ត្រី​ឃើញ​តែ​លុយ​មាន​ឡាន​ទើប​ដើរ​លេង​ជាមួយ
 បុរស​ម្នាក់​សាកល្បង​ចិត្ត​នារី​ម្នាក់​នៅ​ទី​សាធារណៈ​ដោយ​បបួល​នាង​ទៅ​ដើរ​លេង​តែ​ត្រូវ​នាង​បដិសេធ ។ ក្រោយមក​រូបគេ​ជិះឡាន​ទៅ​បបួល​ទើប​នាង​យល់ព្រម ៕