ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​នារី​មេការ​ខា​រ៉ា​អូ​ខេ​ម្នាក់​ក្រោយថា… ប៉ូលិស​គាបស៊ី

6 ឆ្នាំ មុន

​ខេត្ត​កោះកុង ៖ នៅ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​​​ឈ្មោះ​(​បង​ជា​រស្មី​នៃ​ជីវិត​អូន​) ​ថា

ខេត្តកោះកុង ៖ សមត្ថកិច្ច​ប៉ូ​លិ​ស​ព្រហ្ម​ទ​ណ្ឌ​ខេត្តកោះកុង បាន​​ចាប់ខ្លួន​នារីជា​​មេការ​ខា​រ៉ា​​អូ​ខេ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ សីហា​ ស្ថិត​​​ក្នុង​សណ្ឋាគារ​វ៉ា​ស៊ី​ន​តោន ក្រោយពី​​​នាង​បាន​​បង្ហោះ​​ចោទប្រកាន់​ទៅ​លើ​សមត្ថកិច្ច​ប៉ូ​លិស​​ព្រហ្ម​ទ​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកោះកុង​នៅ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​​​ឈ្មោះ​(​បង​ជា​រស្មី​នៃ​ជីវិត​អូន​) ​ថា ​បានគាប​ស៊ីលុយ​ចំនួន550$​ពី​រូប​នាង។

ការ​​​​ចាប់ខ្លួន​​​ គឺ​​ធ្វើ​ឡើង​តាម​ដី​​កា​​បង្គាប់​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង ​ចុះ​ថ្ងៃ​ទី២១ សីហា ។ ការ​ចេញ​ដី​កា​តាម​ចាប់ខ្លួន​​នារី​មេការ​រូប​​នេះ គឺ​ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ថៅកែ​ហាង​ខារ៉ា​​អូ​ខេ​យីហោ SR KTV ស្ថិត​នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ដោយ​ចោទ​ថា មេកា​រូប​នេះ ​បាន​ប្រព្រឹត្តិ​អំពើ​លួច នៅ​ក្នុង​បន្ទប់​ថៅកែ​របស់​ខ្លួន​តែ​ម្តង កាល​ពី​ថ្ងៃ​ទី១៥ សីហា ​មក​​ម្ល៉េះ ។

សមត្ថកិច្ច​​ឱ្យដឹង​​ថា ​ក្រោយចាប់ខ្លួននាង​​ភ្លាម បាន​​​ដកហូត​លុយ​ចំនួន​550$ ដែល​នៅ​ជាប់​ខ្លួន​របស់​នាង រួច​​ឱ្យ​​នាង​ត្រលប់​ទៅ​កន្លែង​​ធ្វើការ​វិញ ដើម្បី​រង់ចាំឱ្យ​រូប​នាង​ចូលខ្លួន​មក​ដោះស្រាយ​ ជាមួយ​ដើមបណ្តឹង​នៅ​ថ្ងៃ​បន្ទាប់ ។ ប៉ុន្តែ​មេការ​រូប​នេះ ​ក៏​បាន​គេច​ខ្លួន​ទៅ​ភ្នំពេញ​​រហូត​មិន​ចូលខ្លួន​មក​ដោះស្រាយ​ឡើយ ។ មិនតែប៉ុណ្ណោះ​ ក្នុង​ពេល​រូប​នាង​គេចខ្លួន​នោះ​ដែរ នាង​ក៏​បាន​​បង្ហោះ​​ចោទ​​ប្រកាន់​​មក​លើ​សមត្ថកិច្ច​ប៉ូ​លិស​​វិញ​ថា ​បាន​ប្រើ​ល្បិច​គាប​នាង​យក​លុយ​ចំនួន550$​នោះ ។ ប៉ុន្តែ​លុយ​ចំនួន​550$ ​ដែល​សមត្ថកិច្ច​ដកហូត​នោះ គឺ​សមត្ថកិច្ច​បាន​សង​ទៅ​ភាគី​ដើមបណ្តឹង ខណៈ​ពេល​ដែល​ខ្លួន​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ។

ហេតុនេះ​ ទើប​សមត្ថកិច្ច​តាម​ចាប់ខ្លួន​នាង​មក​វិញ ខណៈ​ដែល​រូប​នាង​បាន​គេចខ្លួន​ពី​កោះកុង ​ទី​នៅ​សណ្ឋាគារ​វ៉ា​ស៊ី​ន​តោន ឯ​រាជ​ធានី​ភ្នំពេញ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ូ​លី​ស​ព្រហ្ម​ទ​ណ្ឌ​ខេត្ត មេការ ឈិ​ន ស្រី​នាង បាន​សារភាព​ថា​ រូប​នាង​ពិតជា​បានប្រឌិត​ព័​ត៌​មាន​​បង្ខូច​កេរ្តិ៍ឈ្មោះ​សមត្ថកិច្ច​ប៉ូ​លិស​​ប្រាកដ​មែន ព្រោះ​នាង​ស្តាយ​លុយ​ដែល​ប៉ូ​លិស​​ដកហូត​នោះ​ខ្លាំង​ពេក ៕