ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ (ចាប់បានដោះលែងៗ)… នរណាមានកម្លាំងទៀត​លោក?

6 ឆ្នាំ មុន

ក្រោយ​ពី​ទទួល​បាន​ដំណឹង​យ៉ាង​ច្បាស់ការ​ថា

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​យ៉ាង​ច្បាស់ការ​ថា មានការ​ដោះ​លែង​បុរស​បើកកាណូត ដែល​ជា​ជន​ដៃដល់​ប្រើ​ហិង្សា​លើ​ប៉ូលិស​២​រូប​នោះ បាន​ធ្វើ​ឱ្យ​លោក​ឥន្ទ សេនា អាយុ​៤៧​ឆ្នាំ (​ជន​រង​គ្រោះ​ប៉ោង​ភ្នែក​សងខាង​) ជា​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ចាស់ បាន​ផ្ទុះ​កំហឹង​ប្រតិកម្ម​យ៉ាង​ខ្លាំង​បំផុត និង​អស់ជំនឿ​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​របស់​ថ្នាក់ដឹកនាំ​ខាងលើ ក្នុង​នាម​លោក​ជា​ជន​រង​គ្រោះ​ម្នាក់  ។

ការ​ប្រតិកម្ម​នេះ គឺ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា នេះ ក្រោយ​ពី​លោក​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​សាន ឡេ​ន អាយុ​២៥​ឆ្នាំ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​ដោះ​លែង កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​២៣ សីហា ដោយ​អះអាង​ថា ជន​ដៃដល់​រូប​នេះ មាន​ជំងឺ​ធ្ងន់ ។ គេ​និយាយ​ទៀត​ថា ការ​ដោះ​លែង​នេះ គឺ​ត្រូវ​បាន​ឆ្លងកាត់​ព្រះរាជអាជ្ញា​រួច​ហើយ ប៉ុន្តែ​ការ​ពិត​នោះ ជន​ដៃដល់​នៅ​មិន​ទាន់​បញ្ជូន​ទៅ​តុលាការ​នោះ​ឡើយ ។

លោក​ឥន្ទ សេនា ជា​ជន​រង​គ្រោះ​បានឱ្យ​កោះសន្តិភាព​ដឹង​នាថ្ងៃដដែល​​​ថា ការ​ធ្វើ​បែប​នេះ គឺ​ហាក់​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​លោក និង​នគរបាល​ម្នាក់​ទៀត​ឈ្មោះ​ធឿ​ន ភក្ដី ដែល​បាន​រង​របួស​ដូច​គ្នា ក្នុង​ពេល​ឃាត់​ជន​ដៃដល់​កុំឱ្យ​បើកកាណូត​លឿន ព្រោះ​បង្ក​ការ​រំខាន និង​ខ្លាច​មាន​គ្រោះថ្នាក​ក់​ដល់​ដទៃ ស្រាប់តែ​ត្រូវ​ជន​ដៃដល់​ប្រើ​ហិង្សា​តែ​ម្តង ។ លោក​ថា កាលពី​លើក​មុនដូច្នេះ​ដែរ ជន​ដៃ​ដល់​​នេះ​ ត្រូវ​ជាប់គុក​ម្តង​ហើយ តែ​ក្រោយមក ត្រូវ​ដោះ​លែង​វិញ​ដែរ ។

ជា​ចុង​ក្រោយ លោក​ក៏បាន​សំណូមពរ​ឱ្យ​ខាង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​តែ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ ។ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​មាន​ជម្រើស​ខ្លួនឯង ១-​លោក​អាច​នឹង​កាត់​បន្ថយ​ការងារខ្លួនឯង​, ២-​អា​ច​នឹង​សុំ​ផ្លាស់​ប្តូរ​អង្គភាព​វិញ និង​៣-លោក​​អាច​​​នឹង​ដោះ​​សម្លៀក​​​បំពាក់​និងសម្ភារ​​​ប៉ូលិស​​ប្រគល់​ទៅ​​ឱ្យស្នង​ការ​វិញ ព្រោះ​​អស់ជំនឿ​និង​គ្មាន​កម្លាំង​ធ្វើ​ជា​ប៉ូលិស​បន្ត​ទៀត​ទេ ។ គួរ​រលឹក​ថា កណ្ដាប់ដៃ​បែប​ណា​… ទើប​​​​ប៉ូលិស​២​រូបនេះ​​រង​របួស​